Thursday, January 2, 2020

លោកហ៑ុន សុខា បានសរសេសារជំរាបដល់សមាជិក សមាជិកាក្លិបអ្នកកាសែតឯករាជ្យទាំងអស់អោយបានជ្រាបថា ..


ភ្នំពេញ :នាល្ងាចថ្ងៃព្រហស្បតិ៍ ៨ កើត ខែបុស្ស ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះលោកហ៑ុន សុខា បានសរសេសារផុសនៅក្នុងបណ្ដាញហ្វេសប៊ុកថា : (ខ្ញុំ ហ៑ុន សុខា សូមជំរាបដល់សមាជិក សមាជិកាក្លិបអ្នកកាសែតឯករាជ្យទាំងអស់អោយបានជ្រាបថា : យើងជាអ្នកសារព័ត៍មានមិនមែនជាមន្រ្តីនគរបាលយុត្តិធម៏ មិនមែនជាមន្រ្តីជំនាញ និងមិនមែនជាតុលាការដែរ ដូច្នេះយើងជាព្រាបនាំសារពីប្រជាជនទៅថ្នាក់នាំហើយយកដំណឹងពីថ្នាក់នាំឬមន្រ្តីជំនាញមកប្រាប់ប្រជាជនវិញហើយនិងហ៊ានរិះគន់មន្រ្តីខិលខូច និងឈ្មួញទុច្ចរឹត​ និងពិនិត្យអោយច្បាស់គ្រប់ជ្រុង សំភាសគ្រប់ភាគីនោះយើងអាចរិះគន់ដល់មន្រ្តីមានអំណាចណានៅខាងក្រោយខ្នងឈ្មួញទុច្ចរឹតពុករលួយ និងមន្រ្តីពុករលួយ តែយើងរិះគន់ក្នុងការស្ថាបនា ដោយឈរលើក្រមសីលធម៏ វិជ្ជាជីវ​: និងអនុលោមតាមច្បាប់ស្តីពីរបបទទួលបានព័ត៌មាន សូមលោកប្រធានស្តីទី អនុប្រធាន​ទី1 លោកអនុប្រធានទី2 លោកអគ្គលេខាធិការ គណកម្មាធិការនាយកមេត្តាពិនិត្យសមាជិក សមាជិកា​មេត្តាពិនិត្យមើលលោកផៃ ប៊ុនណារិទ្ធតើពីពេលមុនគាត់យ៉ាងមេចឥឡូវយ៉ាងមេចដោយការខ្ញុំលុតដំអប់រំគាត់ឥឡូយ៉ាងមេច?)

នៅក្នុងអត្ថន័យសាររបស់លោក ហ៊ុន សុខា ដែលបានសរសេរផុសនៅក្នុងបណ្ដាញហ្វេសប៊ុកនោះគឺលោកចង់មានបំណងឲ្យសមាជិកសមាជិការក្លឹបអ្នកកាសែតឯករាជ្យគោរពទៅតាមក្រមសីលធម៌និងវិជ្ជាជីវៈជាអ្នកសារព័ត៌មានឲ្យបានខ្ជាប់ខ្ជួននិងមិនឲ្យអ្នកសារព័ត៌មាន ដើតួជាមន្រ្តីនគរបាលយុត្តិធម៏ មិនមែនជាមន្រ្តីជំនាញ និងមិនមែនជាតុលាទេ ហើយលោកថែមទាំងបានបញ្ជាក់ថាយើងជាអ្នកសារព័ត៌មានប្រៀបបានដូចជាព្រាបនាំសារ។

ជាចុងក្រោយលោកបានលើកឡើងថាសមាជិកទាំងអស់ត្រូវក្រឡេកទៅមើលលោក ថៃ ប៊ុនរិទ្ឋដែលជាសមាជិករបស់ក្លឹបអ្នកកាសែតឯករាជ្យថាតើពីមុនលោក ថៃ ប៊ុនរិទ្ឋ ជាមនុស្សបែបណាហើយនាពេលបច្ចុប្បន្នលោក ថៃ ប៊ុនរិទ្ឋនឹងក្លាយទៅជាមនុស្សបែបណា នៅក្នុងក្លឹបអ្នកកាសែតឯករាជ្យនាពេលបច្ចុប្បន្ន ។

អត្ថន័យចុងក្រោយនេះគឺលោកចង់បង្ហាញថា លោកថៃ ប៊ុនរិទ្ឋពីអតីតកាលគឺគ្មានគោលជំហរជាអ្នកធ្វើព័ត៌មាននិងគ្មានទំនួលខុសត្រូវទេប៉ុន្តែបច្ចុប្បន្នលោកថៃ ប៊ុនរិទ្ឋគឺមានគោលជំហរច្បាស់លាស់នៅក្នុងការធ្វើព័ត៌មាននិងមានទំនួលខុសត្រូវយ៉ាងខ្ពស់។ ដោយ ចន យូដេត








0 Reviews:

Post a Comment