Saturday, January 18, 2020

ជិះម៉ូតូទៅលេងផ្ទះសង្សារ ត្រូវចោរធាក់ផ្តួល ប្លន់ម៉ូតូនិងកាបូបលុយអស់ពីខ្លួន ក្នុងសង្កាត់ចោមចៅ៣.....

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូទៅលេងផ្ទះសង្សារ មិនទាន់ដល់ផងត្រូវបានចោរធាក់ប្លន់យកម៉ូតូស្កុបពី០១៩ និងកាបូប​លុ​យ​អស់ពីខ្លួនរលីង រួចប្រញាប់រត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ តាមផ្លូវបេតុងលេខ១ ភូមិព្រៃជីសាក់ សង្កា​ត់​ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ ទើបត្រូវបានប្រ​ជា​ពលរដ្ឋប្រទះឃើញដេកនៅចិញ្ចើមផ្លូវ ក៏ដាស់សួរនាំ។
ជ​នរងគ្រោះមានឈ្មោះ យឹម វិទូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ក្រុងព្រៃវែង ខេត្តព្រៃវែង មានរបួស ឆ្អឹងជំនី ក្រោមក្លៀកឆ្វេង របួសដៃជើង បានរៀបរាប់ថា ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ខ្លួនជួបជុំមិត្តភក្តិផឹកស៊ី លុះដល់វេលាម៉ោង១១យប់ថ្ងៃដដែល ក៏បានជិះម៉ូតូស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៩ មិនចាំស្លាកលេខ ទៅផ្ទះសង្សារនៅផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដល់ចំណុចកើតហេតុ ក៏មានក្រុមជនសង្ស័យមកធ្វើសកម្មភាព ធាក់ផ្តួល រួចដណ្តើមយកម៉ូតូនិងកាបូបលុយពីខ្លួនអស់គ្មានសល់ ចំណែកខ្លួនមានរបួសផង ស្រវឹងផង ក៏ដេកនៅចិញ្ចើមផ្លូវ តែម្តង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចឲ្យទៅផ្ទះ ឬក៏ទៅពេទ្យសិន ចាំមកដាក់ពាក្យបណ្តឹងតាមក្រោយ ដើម្បីតាមចាប់ជនសង្ស័យយកមកផ្តន្ទាទិសតាមច្បាប់៕





0 Reviews:

Post a Comment