Wednesday, January 29, 2020

ឯកឧត្តម ជាវ តាយ និងលោកជំទាវ បានអញ្ជើញចូលរួមជាមួយឯកឧត្តម សេង ទៀង និងលោកជំទាវ នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនគ្រួសារសពជនរងគ្រោះដែលស្លាប់ក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តកែប..

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតនិង លោកជំទាវ លាងហៃ ជាវ តាយ រួមនឹងអាជ្ញាធរមូលដ្ឋានឃុំ ស្រុកពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា និងលោកជំទាវ បាននាំយកនូវថវិការបស់សម្តេចតេជោ ហ៊ុន សែន ទៅផ្តល់ជូនគ្រួសារសពចំនួន៦នាក់ មកពីស្រុកចំនួន ៣ នៅក្នុងខេត្តកំពត ដែលរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តកែប កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅ ។

ក្នុងឱកាសនោះ ឯកឧត្តម សេង ទៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់អំពាវនាវដល់សប្បុរសជន និងគិតគូរចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយរលំបាក់អគារនេះ។

ការប្រគល់នេះធ្វើឡើងនៅសាខាធនាគារអេស៊ីលីដា ខេត្តកំពត ដែលមានសាច់ញាតិនៃជនរងគ្រោះ សរុបចំនួន ៦នាក់ ក្នុងនោះនៅស្រុកជុំគិរីចំនួន៤នាក់ ក្នុងស្រុកទឹកឈូចំនួន១នាក់ និងក្នុងស្រុកឈូកចំនួន ១នាក់ ដែលក្នុងមួយគ្រួសារសពទទួលបានថវិកា៥ម៉ឺនដុល្លារអាមេរិក សរុបថវិកាចំនួន៣០ ម៉ឺនដុល្លារអាមេរិក។








0 Reviews:

Post a Comment