Tuesday, January 28, 2020

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្ដល់ជូនម៉ាស់ចំនួន ៣មុឺនម៉ាស់ ដល់ប្រជាជន និងកងកម្លាំងប្រដាប់អាវុធដែលឈរជើងតាមបណ្តាព្រំដែនក្នុងទិសយោធភូមិភាគទី៥ ដើម្បីការពារជំងឺរលាកសួតថ្មី

នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ចន្ទ័ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែនបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅម៉ាស់ចំនួន ៣០០០០ម៉ាស់(បីមុឺនម៉ាស់)សម្រាប់ចែកជូនដល់កងកម្លាំងប្រដាប់អាវុធដែលឈរជើងការពារតាមបន្ទាត់ព្រំដែនទាំង១៣ច្រក ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ព្រម ចែកជូនប្រជាពលរដ្ឋដែលឆ្លងកាត់តាមច្រកទាំង ១៣ ផងដែរ ដើម្បីការពារនូវការឆ្លងវីរុសថ្មីឈ្មោះថា កូរ៉ូណា ដែលកំពុង តែរីករាលដាលនៅក្នុងតំបន់អាស៊ានពិសេសក៏ចូលមកដល់កម្ពុជា ។



































0 Reviews:

Post a Comment