Monday, January 27, 2020

តេីមន្ទីរពេទ្យបង្អែកខេត្តសៀមរាបជាកន្លែងសង្គ្រោះអ្នកជម្ងឺឬជាកន្លែងធ្វេីទារុណកម្មអ្នកទោស

​ កាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០២០វេលាម៉ោង១១និង ៦នាទី យប់មានករណីដែលធ្វេីឱ្យរំខាននិងតក់ស្លុតដល់អ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅបន្ទប់វះកាត់ដែលអ្នកជម្ងឺទាំងនោះសុតតែជាអ្នកជម្ងឺដែលត្រូវវះកាត់ខ្លះវះកាត់រួចតែត្រូវសម្រាករង់ចាំការអនុញ្ញាតពីគ្រូពេទ្យដេីម្បីបានត្រឡប់ទៅផ្ទះ។

សូមបញ្ជាក់ថាតាមប្រភពអ្នកជម្ងឺដែលកំពុងសម្រាកនៅទីនោះ​ គឺមន្ទីពេទ្យបង្អែកខេត្តសៀមរាបក្នុងបន្ទប់វះកាត់​ បានត្អូញត្អែថាមានមន្ត្រីគរបាលបាននាំជនជាប់ចោទ​ ឬពិរុទ្ធជន​ ត្រង់នេះមិនច្បាស់ទេ​  បានដាក់ខ្នោះជេីងជាប់និងគ្រែហេីយ ដៃដាក់ខ្នោះផងនិងធ្វេីទារុណកម្មបន្ថែម​ បណ្តាលឱ្យជននោះស្រែកដោយការឈឺចាប់​  ដែលធ្វេីឱ្យអ្នកជម្ងឺនៅទីនោះប្រហែលជាសែសិបនាក់មានការតក់ស្លុតនិងខ្លះបានលាប់ជម្ងឺឡេីងវិញ។    អ្នកជម្ងឺទាំងនោះសួរថាតេីមន្ទីរពេទ្យនេះធ្វេីសម្រាប់សង្គ្រោះអ្នកជម្ងឺឬក៍សម្រាប់ដាក់អ្នកទោសមកធ្វេីទារុណកម្ម

ហេីយពួកគេថែមទាំងបាននិយាយថា​ មន្ទីរពេទ្យនិងគ្រែទាំងអស់ជាអំណោយដ៍ថ្លៃថ្លា​ របស់សម្តេចពិជ័យសេនាទៀបាញ់​  សម្រាប់ជួយជនរងគ្រោះអ្នកជម្ងឺ​  ចុះហេតុអីបានជាមានបញ្ហារនេះកេីតឡេីង។

ប្រជាពលរដ្ឋ​ ស្នេីសុំលោកទៀ​ សីហាអភិបាលនៃគណៈអភិបាលខេត្តសៀមរាបមេត្តាមានវិធានការតាមការគួរតេីត្រូវទុកមន្ទីរពេទ្យជាកន្លែងសង្គ្រោះជិវិតមនុស្សឬទុកជាកន្លែងធ្វេីទារុណកម្មអ្នកទោស។ 










0 Reviews:

Post a Comment