Thursday, January 30, 2020

កម្លាំងនគរបាលខេត្តព្រះសីហនុ តាមបង្ក្រាបចោរឆក់ ២នាក់ ក្រោយធ្វើសកម្មភាពភ្លាមៗ....

(ព្រះសីហនុ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ក្រុងព្រះសីហនុ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់៤ បានដេញស្ទាក់ចាប់បានជនសង្ស័យចំនួន ២នាក់ ក្រោយជនសង្ស័យទាំងនេះ ក្នុងចំណោមបក្ខពួក នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅក្រុមទី១៣ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ជនសង្ស័យបានឆក់កាបូប ក្នុងចំណោមសង្ស័យចំនួន ៤នាក់ ជិះម៉ូតូ ២គ្រឿងម៉ាក NEX ពណ៌ខៀវ និងម៉ាក HONDA C-125 ពណ៌ខ្មៅ សេរីឆ្នាំ2020 ពាក់ស្លាកលេខភ្នំពេញ (មិនចាំស្លាកលេខ) ក្រោយ ពីធ្វើសកម្មភាពហើយជិះរត់គេចខ្លួន។
បន្ទាប់ពីទទួលបានព័ត៌មានមានខាងលើ កម្លាំងជំនាញបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់៤ បានដេញស្ទាក់ចាប់បានជនសង្ស័យចំនួន ២នាក់រួមមាន៖
*ទី១ ៖ ឈ្មោះ ហ៊ួត សុភឿន ហៅបឿន អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្រោយរោងចក្រយូស៊ីងក្រុមទី១ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ជាអ្នកជិះពីក្រោយឆក់យកកាបូប
*ទី២ ៖ ឈ្មោះ សុភាព វ៉ាន់ជីង អាយុ២១ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នស្នាក់នៅផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបបាន ក៏ប្រគល់កាបូបនោះទៅឲ្យឈ្មោះ ទី ភេទប្រុស អាយុប្រហែល១៩ឆ្នាំ ជាអ្នកទុក និងឈ្មោះ ណាល់ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ អ្នកទាំងពីរមានផ្ទះនៅរាជធានីភ្នំពេញ ម៉ូតូម៉ាក HONDAC125 ពណ៌ខ្មៅ សេរីឆ្នាំ២០២០ កាំបន្ទះពណ៌ស ពាក់ស្លាកលេខភ្នំពេញ(មិនចាំលេខ)។
វត្តុតាងចាប់យកបាន៖
*ម៉ូតូម៉ាក NEX ពណ៌ខៀវ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1ID-0948 ជាមធ្យោបាយជិះធ្វើសកម្មភាព
*ទូរសព្ទដៃម៉ាក IPHON7 ពណ៌ទឹកដោះគោ ផលនៃអំពើចោរកម្ម។
ជនរងគ្រោះឈ្មោះ វង្ស ស្រីនុច ភេទស្រី អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន បច្ចុប្បន្នរស់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្ត ព្រះសីហនុ។
ជនសង្ស័យខាងលើ និងវត្ថុតាងកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី និងស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យ ២នាក់ទៀតដែលកំពុងគេចខ្លួន៕

0 Reviews:

Post a Comment