Wednesday, January 15, 2020

អាវុធហត្ថខេត្ដព្រះសីហនុ បំបែកសំណុំរឿងជនជាតិចិន ចាប់ជំរិតជនជាតិចិនដូចគ្នា, ឃាត់ខ្លួនជនសង្ស័យ៥នាក់ និងរំដោះជនរងគ្រោះម្នាក់......

(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហ​ត្ថ​ខេត្ត នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ បានបំបែកសំណុំរឿងបង្ខាំងមនុស្សជំរិតទារប្រាក់ ដែលប្រព្រឹត្តដោយជន​ជាតិចិន និងជនជាតិចិន នៅចំណុចផ្ទះជួលក្រោយវិទ្យាស្ថាន បណ្តុះបណ្តាលវិជ្ចាជីវះ (អណ្តូងអ៊ុនតាក់) ស្ថិតក្នុងក្រុម១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះ​រាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថ បានរំដោះជនរងគ្រោះម្នាក់ជាស្រី ឈ្មោះ CHEN GUIQONG កាន់លិខិតឆ្លងដែនលេខL11054567 និងឃាត់ខ្លួនបានជនសង្ស័យ៥នាក់ជាជនជាតិចិនដូចគ្នា។
ក្រៅពីនេះសមត្ថកិច្ច ក៏ដកហូតបានលុយយន្ត ១៥០យន្ដ, លុយខ្មែរ ៦៩,០០០រៀល, លិខិតឆ្លងដែន៤ក្បាល, រថយន្តស្តារិច ពា​ក់ស្លាក់លេខព្រះសីហនុ2C-8756 មួយគ្រឿង, ទូរស័ព្ទ២គ្រឿង, អត្តសញ្ញាណបណ្ណចិន៧សន្លឹក, កាបូបស្ពាយចំហៀង​១​, ស្រោមបិទមុខ៨, មាសបិទមុខ១, ម៉ាស៉ីនវេលុយ១គ្រឿង។ 
បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះកំពុងសាកសួរ ដើម្បីបន្តនី​តិ​វិធីតាមផ្លូវច្បាប់៕




















0 Reviews:

Post a Comment