Saturday, January 25, 2020

ផ្ទះប្រជាពលរដ្ឋ២ខ្នង នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានឆេះខូចខាតទាំងស្រុង ដោយសារម្ចាស់ដុតធូបសែនចូលឆ្នាំចិនហើយមិននៅផ្ទះ....

(កំពង់ចាម)៖ អគ្គីភ័យបានលេបត្របាក់ផ្ទះចំនួន២ខ្នង ឆេះខូចខាតទាំងស្រុង និងខាតបង់ទ្រព្យសម្បត្តិអស់មួយចំនួនធំ ដោ​យ​សារតែម្ចាស់ផ្ទះដុតធូប សែនកុងម៉ា ហើយបិទទ្វារផ្ទះចោលធ្វើឱ្យភ្លើងធូបរៀលឆេះបង្កជាអគ្គីភ័យ នៅព្រឹកថ្ងៃទី២៤ ខែមក​រា ឆ្នាំ២០២០ ស្ថិតនៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹង ត្រង់ ខេត្តកំពង់ចាម ។
តាមមន្ត្រីនគរបាលស្រុកស្ទឹងត្រង់បានឱ្យដឹងថា ករណីគ្រោះថ្នាក់អគ្គីភ័យ ឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នងផ្ទះនេះ ម្ចាស់ផ្ទះ​ទី​១៖ ឈ្មោះ ម៉ីន ផា ភេទប្រុស អាយុ៤៨ឆ្នាំ ខូចខាតផ្ទះទំហំ៨ម៉ែត្រ គុណ១៦ម៉ែត្រ ធ្វើពីឈើរប្រក់គ្បឿងឆេះខូចខាតទាំង​ស្រុ​​ង និងខូចខាតបាតបង់សម្ភាររួមមាន៖ មាសចំនួន៥តំឡឹង, ប្រាក់ដុល្លាចំនួន៤០,០០០ដុល្លារ, ប្រាក់រៀលចំនួន៧០លាន​រៀ​​ល និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
ទី២៖ ឈ្មោះ លី លាង ភេទប្រុស អាយុ៥៨ឆ្នាំ ខូចខាតផ្ទះទំហំ១០ម៉ែត្រ គុណ១៦ម៉ែត្រ ធ្វើពីឈើរប្រក់គ្បឿង ឆេះខូចខាតទាំ​ង​ស្រុង និងខូចខាតបាត់បង់សម្ភាររួមមាន៖ ប្រាក់ដុល្លាចំនួន ៣០០០ដុល្លារ, ម៉ាស៊ីនកិនស្រូវ១៥សេះ ១គ្រឿង, ម៉ាស៊ីនធ្វើនំបញ្ចុក១៥សេស ០១គ្រៀង, ស្រូវចំនួន២០បេ និងសម្ភារប្រើប្រាស់មួយចំនួន។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការអគ្គិភ័យនេះ មិនមានគ្រោះថ្នាក់ ដល់មនុស្សឡើយ។ ក្នុងនោះសមត្ថកិច្ចបាន ប្រើប្រាស់​រថយន្តពន្លត់អគ្គីភ័យ ចំនួន៥ គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់១គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកចំការលើ០១គ្រឿង, រថយន្តស្នងការដ្ឋាននគរបាលខេត្ត០២គ្រឿង រថយន្តក្រុមហ៊ុនឡុងស្រេង ចំការកៅស៊ូបឹងកេត០១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន០៨ឡាន។
អគ្គីភ័យនេះកើតឡើងដោយមូលហេតុម្ចាស់ផ្ទះឈ្មោះ ម៉ីន ផា អុជធូបសែនកុងម៉ា ហើយបានបិទទ្វារផ្ទះនាំគ្នាទៅភូមិបែកអ​ន្លូ​ង​៕


0 Reviews:

Post a Comment