Sunday, January 26, 2020

ផ្ទុះអាវុធក្នុងកាស៉ីណូនៅខេត្តព្រះសីហនុ បង្កឡើងដោយជនជាតិចិន, ជនបង្កត្រូវកម្លាំងនគរបាលវៃខ្នោះភ្លាមៗ.....

(ព្រះសីហនុ)៖ មានករណីមួយផ្ទុះអាវុធនៅក្នុងកាស៉ីណូ «យ៉ាដូលិក» ដែលបង្កឡើងដោយជនជាតិចិន នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ ខណៈមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយ។
សេចក្ដីរាយការណ៍ពីខេត្តព្រះសីហនុ បានឲ្យដឹងថា ជនបង្កដែលជាជនជាតិចិន ត្រូវកម្លាំងអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនបានភ្លាមៗផងដែរ និងដកហូតបានអាវុធខ្លីមួយដើម។ ក្នុងហេតុការណ៍នេះ ក៏បង្កឲ្យមានជនរងគ្រោះម្នាក់រងរបួសផងដែរ ដោយសារខ្មាន់កាំភ្លើងវាយ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសួរនាំបន្ដ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕


0 Reviews:

Post a Comment