Tuesday, January 14, 2020

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ដាក់​ពាក្យ​ស្លោក​មួយ​ទៅ​អោយ​អ្នក​សារព័ត៌មាន​ថា​...

ភ្នំពេញ: នាល្ងាចថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងទី១៤ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសំណេះសំណាល  និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកព័ត៌មានសរុបជាង ៥ ពាន់ នាក់ នៅវេលាម៉ោង ៥:០០ ល្ងាច នៅមជ្ឈមណ្ឌលសន្និបាតនិង ពិព័រណ៍កោះពេជ្រ ដែលរៀបចំដោយក្រសួងព័ត៌មាន។

ក្នុង​នោះ​ដែរ​សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ដាក់​ពាក្យ​ស្លោក​មួយ​ទៅ​អោយ​អ្នក​សារព័ត៌មាន​ថា​ "​ អ្នក​សារព័ត៌មានកុំ​បំពាន​សិទ្ធិ​អ្នក​ដទៃ​ កុំ​បំភ្លៃ​ការ​ពិត​ "​ ត្រូវ​តែ​គោរព​វិជ្ជាជីវៈ​របស់​ខ្លួន​ នឹង​អ្នក​ដទៃ​។


នេះគឺជាលើក ទី ៤ ហើយដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសក្នុងពិធីជួបជុំ អាហារសាមគ្គីជាមួយអ្នកព័ត៌មាន ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចចំពោះបងប្អូនអ្នកសារព័ត៌មាន។





0 Reviews:

Post a Comment