Tuesday, January 14, 2020

ព្រោះតែភ្លើងប្រចណ្ឌ បុរសម្នាក់បានសម្លាប់សង្សាររបស់ខ្លួន រួចអារ-កសម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់....

(ភ្នំពេញ)៖ បុរសម្នាក់ដែលគេស្គាល់ថាជាកម្មកររោងចក្រ បានសម្លាប់នារីរងគ្រោះដែលជាសង្សាររបស់ខ្លួននៅនឹងក្នុងបន្ទប់​ជួ​ល ក្រោយមកជនសង្ស័យបាន អារ-កសម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនស្លាប់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅ​វេលាម៉ោង ៨៖០០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ដែលស្ថិតនៅក្នុងបន្ទប់ជួលលេខ៧ ជិតផ្សារបឹងសាឡាង ភូមិ​បឹ​ងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនដៃដល់មានឈ្មោះ ហ៊យ ផល្លា ហៅតាចេក ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់បន្ទប់ជួលជាមួយជន​រ​ង​​គ្រោះ និងមានស្រុកកំណើតនៅឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។ ចំណែកឯនារីរងគ្រោះឈ្មោះ សុខ ស៉ឹម ហៅ​អា​ពៅ ភេទស្រី អាយុ ជាង២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ រាជ​ធា​នីភ្នំពេញ និងមានស្រុកកំណើតភូមិឧត្តម ឃុំឧត្តម ស្រុកពាមជរ ខេត្តព្រៃវែង។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះ និងប្អូនស្រីជីដូនមួយ ព្រ​​មទាំងជនដៃដល់ជាសង្សារ បានស្នាក់នៅក្នុងបន្ទប់ជួលលេខ៧ ជាមួយគ្នា។ លុះដល់ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២០ វេ​លា​ម៉ោង ៧៖០០នាទីព្រឹក ប្អូនស្រីជីដូនមួយរបស់នារីរងគ្រោះបានចេញទៅធ្វើការ ស្រាប់តែពេលនោះ មិនឃើញបងស្រីរ​ប​ស់ខ្លួនមកធ្វើការ ក៏បានទូរស័ព្ទទៅប្រាប់ក្រុមគ្រួសាររបស់បងស្រីរងគ្រោះខាងលើឲ្យមកពិនិត្យមើលនៅក្នុងបន្ទប់ជួល។
ក្រោយមកប្អូនស្រីជីដូនមួយក៏បានចេញពីរោងចក្រមកកាន់បន្ទប់ស្នាក់នៅនេះវិញ ស្រាប់តែឃើញបន្ទប់បានចាក់សោរទ្វាខាងក្នុង។ ភ្លាមៗនោះប្អូនស្រីជីដូនមួយ ក៏បានស្រែកហៅអ្នកជិតខាងឲ្យជួយ រួចក៏មានបុរសម្នាក់ដែលជាអ្នករត់ម៉ូតូឌុប ដែលរស់​នៅ​ជិតខាងគ្នា ក៏បានទាញឈើមួយដុំ ដើម្បីមកវាយទ្វារបន្ទប់ជួលខាងលើ ស្រាប់តែពេលនោះ ក៏ឃើញជនរងគ្រោះដេក នៅក្បែរជនសង្ស័យ ដោយឃើញជនសង្ស័យខាងលើបាន អារ-កសម្លាប់ខ្លួនឯង។
ជនរងគ្រោះ ត្រូវក្រុមគ្រួសារយកតាមម៉ូតូរឺម៉កកង់៣ យកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ តែជាអកុសលនារីរងគ្រោះបានស្លាប់បាត់ទៅហេីយ។ ចំណែកឯជនសង្ស័យខាងលេី ក៏បានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រដូ​ច​គ្នា ខណៈស្ថានភាពរបស់ជនសង្ស័យធ្ងន់ធ្ងរ។
បច្ចុប្បន្នសពរបស់នារីរងគ្រោះខាងលេី ត្រូវសមត្ថកិច្ចធ្វេីកំណត់ហេតុ ប្រគល់ជូនទៅក្រុមគ្រួសារ ដេីម្បីយកទៅធ្វេីបុណ្យតាមប្រ​ពៃណីនៅឯស្រុកកំណេីត។ រីឯជនសង្ស័យខាងលេី ត្រូវសមត្ថកិច្ចអង្គុយយាមនៅមន្ទីរពេទ្យ៕












0 Reviews:

Post a Comment