Thursday, January 16, 2020

អាជ្ញាធរបន្តយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវ នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ....

(ភ្នំពេញ)៖ ក្រុមអាជីវករដែលដាក់លក់ដូរទំនិញផ្សេងៗ រំលោភលើចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ បណ្ដាលឲ្យបាត់បង់ទាំ​ង​សណ្ដាប់ធ្នាប់ សោភ័ណ្ឌភាព និងរបៀបរៀបរយសង្គម ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ និងផ្លូវលេខ៦៨R ជុំវិញបរិវេ​ណ​​ផ្សារធំទួលសង្កែ (ផ្សារសាំហាន់) ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ពេលនេះចាប់ផ្ដើមមានភាពល្អប្រសើរឡើងវិញហើ​យ តាំងពីថ្ងៃទី១៤-១៥-១៦ ខែមករា ឆ្នាំ២០២០នេះ បន្ទាប់ពីប្រតិបត្តិការក្ដៅទ្រង់ទ្រាយធំ និងឈានដល់ការដកហូតសម្ភារមួយចំនួនមករក្សាទុក ពីក្រុមអាជីករលក់ដូរទាំងឡាយ ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវរបស់រដ្ឋ ដោយកម្លាំងគណៈបញ្ជា​កា​រឯកភាពខណ្ឌឫស្សីកែវ។
ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋនេះ ស្ថិតក្រោមការបញ្ជាផ្ទាល់ដោយ លោក ជា ពិសី អភិបាលខណ្ឌឫ​ស្សី​កែវ និងជាសមាជិកក្រុមលេខា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដឹកនាំផ្ទាល់ដោយលោក ប្រាជ្ញ សី​ហា អភិបាលរងខណ្ឌ ដែលជាវិធានការដាក់ចេញ ដោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។
លោក ប្រាជ្ញ សីហា បានឲ្យដឹងថា ដើម្បីទប់ស្កាត់មិនឲ្យបាត់បង់ចំណីចិញ្ចើមផ្លូវ ការបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គ​ម ឬបង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម គឺត្រូវបានអនុវត្តឡើងជាប្រចាំ «ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវ» ដែលជាវិធានការរួ​ម​​ចាំបាច់មួយ របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងគោលបំណងបញ្ជៀស រាល់ការរំលោភបំពាន ដោយប្រជាអា​ជី​វ​ករដាក់តាំងលក់ដូរទំនិញ ឬសម្ភារផ្សេងៗ ដើម្បីប្រកបរបរអាជីវកម្មរបស់ខ្លួន លយលើចិញ្ចើមផ្លូវ គឺមិនត្រូវបានអនុញ្ញាតឲ្យកើ​ត​មានឡើងជាដាច់ខាត ក្រោយពីអាជ្ញាធរសង្កាត់-ខណ្ឌ ចេញសេចក្ដីជូនដំណឹង ច្រើនលើកច្រើនសារ តែក្រុមអាជីវករមិនស្ដា​ប់ ហើយរឹងរូសដដែលជាដដែល នោះអាចប្រឈមលើការចាប់ដកហូតសម្ភារ មករក្សាទុក ដោយមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬខូចខាតឡើយ៕












0 Reviews:

Post a Comment