Monday, August 10, 2020

ស្ថានីយ៍ថ្លឹងរថយន្តនៅផ្លូវជាតិលេខ២ ក្រសាំង គប់គិតជាមួយក្រុមរថយន្តដឹកថ្ម គ្រួស ខ្សាច់ ដី កំពុងកើបលុយ...

កណ្តាល៖ ស្ថានីយ៍ថ្លឹងរថយន្តដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋអ្នកធ្វើដំណើរនិងកំពុងប្រមូលផលពីក្រុមដឹកថ្ម គ្រួស ខ្សាច់ ដី យ៉ាងអនាធិបតេយ្យ។

តាមប្រភពព័ត៌មានពីពលរដ្ឋរស់នៅក្បែរស្ថានីយ៍ថ្លឹងរថយន្តនោះបានបង្ហើបឲ្យដឹងថា មន្ត្រីបម្រើការងារនៅស្ថានីយ៍ថ្លឹងរថយន្តនោះកំពុងតែកើបលុយយ៉ាងគគ្រឹកគគ្រេងពីក្រុមឈ្មួញដឹកលើសទម្ងន់ដែលបើកបរតាមផ្លូវជាតិលេខ២ នេះ ដោយមន្ត្រីទាំងនោះមិនបានបំពេញការងារឲ្យបានម៉ត់ចត់ត្រឹមត្រូវនិងមានការទទួលខុសត្រូវខ្ពស់លើការខួចខាតផ្លូវជាតិទេ បែរជានាំគ្នាគប់គិតគ្នាធ្វើព្រងើយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក អូន រស្មី ប្រធានស្ថានីយជញ្ជីងថ្លឹងរថយ្តផ្លូវជាតិលេខ២ ក្រសាំងនិងស្ថានីយ៍ថ្លឹងរថយន្តអ្នកលឿងត្រើយខាងលិច មិនសូវទៅកន្លែងស្ថានីយ៍ទេ គឺមួយសប្ដាហ៍អើតម្ដងឬមិនទៅទៀតផង។ ប្រភពពីតែកុងឡានបានឲ្យដឹងថាប្រធានជញ្ជីងថ្លឹងរថយន្តនិងមន្ត្រីទាំងនោះតម្រូវឲ្យក្រុមដឹកទាំងនោះបើករថយន្តឈប់ពីចម្ងាយពីស្ថានីយ៍ជញ្ជីងថ្លឹងឬទៅឱ្យហួសស្ថានីយជញ្ជីងថ្លឹងដើម្បីដើរទៅបង់លុយចំនួន២ម៉ឺនរៀលក្នុង១ឡាន បើដឹងថារថយន្តខ្លួនដឹកលើសទម្ងន់។ ប្រភពដដែលបានឲ្យដឹងថាបើរថយន្តរបស់ខ្លួនដឹកលើសទម្ងន់ហើយចូលថ្លឹងក្នុងជញ្ជីងឃើញលើសគេនឹងផាកពិន័យអស់ច្រើនជាងនេះ។ប្រភពបានបន្តទៀតថា ការដឹកលើសទម្ងន់ឬក៏គ្រប់ទម្ងន់ត្រូវតែបង់លុយដូចគ្នាគ្រាន់តែលើសទម្ងន់បង់លុយច្រើនជាង។
 
ពលរដ្ឋបានលើកឡើងថា បើលុយប្រមូលបានពីរថយន្តដែលបើកបរឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តនោះចូលក្នុងថង់ថវិកាជាតិមិនអីទេ តែខ្លាចបំផុតលុយទាំងនោះចូលក្នុងហោប៉ៅមន្ត្រីពុករលួយទាំងនោះ ដែលនាំឲ្យថង់លុយជាតិបាត់បង់រាប់មុឺនដុល្លារក្នុងមួយខែៗ។ ដោយប្រភពច្បាស់ការបានបន្តថា រថយន្តដឹកដី ថ្ម ខ្សាច់ គ្រួស និងដឹកទំនិញលើសទម្ងន់ទាំងនោះ គ្មានរថយន្តណារួចខ្លួនមួយទេ ត្រូវតែចូលបង់លុយឲ្យក្រុមមន្ត្រីដែលឈរជើងនៅស្ថានីយ៍នោះដោយមិនរំលងមួយគ្រឿងទេ ហើយលុយដែលប្រមូលបាននោះ ចូលក្នុងថវិការដ្ឋតែមួយចំនួនប៉ុណ្ណោះ ដោយមួយចំនួនធំចូលក្នុងហោប៉ៅបុគ្គលតែម្ដង៕ 












0 Reviews:

Post a Comment