Wednesday, September 9, 2020

ជិ:ម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តឡិចស៊ីសRX300បុកពេញទំហ៊ឹងបណ្តាល់ឲ្យនារីវ័យក្មេងម្នាក់ស្លាប់ភ្លាប់ៗ...

កំពង់ធំ ៖ បុរសជិ:ម៉ូតូឌុបនារីវ័យក្មេងម្នាក់បត់ឆ្វេងឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្នត្រូវអ្នករថយន្តឡិចស៊ីសRX300 ១គ្រឿង បុកពេញទំហ៊ឹងបណ្តាលឲ្យនារីដែលជិ:ពីក្រោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ចំណែកបុរសជាអ្នកឌុបរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃពុធ៧រោចខែភទ្រ បទឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនិងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២០នៅវេលាម៉ោង ១១.២៨ នាទីត្រង់ចំនុចមុខផ្លូវចូលស្តូក N. 6 ភូមិក្រចាប់ សង្កាត់អាចា រ្យលាក់ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ ។

បញ្ជាក់រថយន្តម៉ាកលុចសុីស  RX. 300ពណ៍សពាក់ផ្លាក លខ ភ្នំពេញ 2AW8849 បើកបរដោយឈ្មោះ ទ្បេង  ហៀង ភេទប្រុសអាយុ៣៦ ឆ្នាំភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិសាត់ ខេត្តពោធិសាត់មុខរបរ បើកបរថយន្ត មិនរបួស  ធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងទៅជើងផ្លូវត្រង់ ចំនែកភាគីខាងម៉ូតូម៉ាកអុិចសុិនទ័រពណ៍ខ្មៅគ្មានផ្លាកលេខ បើកបរដោយឈ្មោះ លាភ  សុខទ្បេង ភេទប្រុសអាយុ  ១៩ឆ្នាំ ជាសិស្សសាលាវិស័យស្រុកប្រាសាទបល្លង្កខេត្តកំពង់ធំរងរបួសធ្ងន់ចំនែកអ្នករួមដំណើរ ឈ្មោះ ប្រុក ដាវ៉ាន់ ភេទស្រី  អាយុ ២០ ឆ្នាំ រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះក្រុងស្ទឹងសែន   ខេត្តកំពង់ធំ មុខរបរ បុគ្គលិកតារាងបាល់មិនពាក់មួកស្លាប់នៅកន្លែងកើតហេតុ ធ្វើចរាចរណ៍ពីត្បូងទៅជើង  (  បត់ឆ្វេង  )    ។

ចំនែកអ្នកបើកបររថយន្តបច្ចុប្បន្ននាំយកទៅសួរចំលើយនៅការិ យាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តដើម្បីដោះស្រាយតាមនីតិវិធី។








 

0 Reviews:

Post a Comment