Wednesday, November 11, 2020

កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ឃាត់ខ្លួន បាន៣នាក់ និងរឹបអូសវត្ថុតាងមួយចំនួន....


ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនដោយឃាត់ខ្លួនបាន៣នាក់និងរឹបអូសវត្ថុតាងមួយចំនួន។

ការបង្រ្កាបករណីគ្រឿងញៀនខាងលើបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានទី១-ឈ្មោះ សុន ប៊ុនឡា ហៅឡយ ភេទប្រុស អាយុ៣២ឆ្នាំ, ទី២-ឈ្មោះ ឃឿ ស្រីម៉ៅ ភេទ ស្រី អាយុ៣០ឆ្នាំ និង ៣-ឈ្មោះ សយំ សារ ភេទស្រី អាយុ២៧ឆ្នាំ ទាំង៣នាក់រស់នៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់។

ជាមួយនេះសមត្ថកិច្ចដកហូតវត្ថុតាងមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៣កញ្ចប់មធ្យម, ម៉ូតូ២គ្រឿង, ទូរស័ព្ទដៃ ១០គ្រឿង, អាវុធកែច្នៃ៣ដើម ,ដាវ៦ដើម រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី ៕



0 Reviews:

Post a Comment