Friday, November 27, 2020

បែកធ្លាយរូបភាពម៉ាស្សាស្រាតនៅ​ ដាយ​ ម៊ិន​ ម៉ាស្សា​.....


ភ្នំពេញ៖​​ 
កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញ បានចុះបង្ក្រាប និងបិទអាជីវកម្មទីតាំងម៉ាស្សាយីហោ «Diamond Massage» ដែលមានទីតាំង​ ស្ថិតនៅផ្លូវលេខ២២២​ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ក្រោយមានការចែកចាយវីដេអូតាមបណ្ដាញសង្គម Facebook សង្ស័យថា ទីតាំងនេះមានបង្កប់សេវាកម្មបម្រើផ្លូវភេទ។

ជាមួយគ្នានេះដែរយោងតាមប្រភពដែលបានបញ្ជាក់ឲ្យដឹងថា ហាងម៉ាស្សានេះត្រូវបានអាជ្ញាធរ​បានសម្រេចបិទ​ ទីតាំងមួយនេះ​ ជាស្ថាពរ​ហេីយ​ ដោយកាលពីម្សិលមិញនេះមានការបែកធ្លាយរូបនារីម៉ាស្សាស្រាតឲ្យភ្ញៀវ ដែលរូបភាពត្រូវបានចែកចាយយ៉ាងពាសពេញនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យតម្លៃវប្បធម៌របស់នារីនៅខ្មែរ មានការធ្លាក់ចុះយ៉ាងគំហុក ដោយសារតែហាងម៉ាស្សាមួយនេះ។

ដោយឡែកកាលពីម្សិលមិញក៏មានការបែកធ្លាយសំឡេងឆ្លើយឆ្លងតាមទូរស័ព្ទរវាងបុគ្គលិកស្រីហាងម៉ាស្សា«ដាយមិន» បានពន្យល់ពីសេវាកម្មរបស់ហាងដល់ភ្ញៀវប្រុស ក្នុងនោះ មានបុគ្គលិកស្រីងូតទឹកជាមួយភ្ញៀវ បន្ធូរអារម្មណ៍ប្រើដៃ ប្រើមាត់ដល់ភ្ញៀវប្រុស។

គួរបញ្ជាក់ថា សមត្ថកិច្ច​ចុះបង្ក្រាប​នាពេលនេះ​ ដោយសារ​ដាយ​ ម៊ិន​ ម៉ាស្សា​ បានផ្សព្វផ្សាយជាសាធារណៈ​ លេីបណ្តាញសង្គម​ Facebook ដោយមិនខ្លាចញញេីតអាជ្ញាធរ​ ឡេីយ​ ៕

0 Reviews:

Post a Comment