Tuesday, November 17, 2020

ពិតជាសារហាវមែន យកកាំបិតចាក់ក លោកព្រះរាជអាជ្ញារងយកឈាមលាយស្រាផឹក..

 

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឃាត់ខ្លួនលោក ម៉ៅ ប៊ុនធូ នាយក ទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម ដោយយកកាំបិតចាក់បំពង់.ក មកលើលោកសាយ វាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។


ប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២ ០២០ វេលាម៉ោងជាង៩យប់ នៅភោជនីយដ្ឋានជ្រោះពេជចិន្តា បន្ទប់ «កែប» លោកសាយ វាសនា ព្រះរាជអាជ្ញារង រួមជាមួយលោកហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ , លោក ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ , លោក ព្រហ្ម វាសនា អនុប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខកងរាជអាវុហត្ថខេត្តកំពង់ធំ , ឈ្មោះ លី យ៉ាស៊ីន និង ឈ្មោះព្រាម ហាក់ បាននិងកំពុងហូបចុកអាហារសាមគ្គីជុំគ្នា ។ ពេលនោះលោក ម៉ៅ ប៊ុនធូ នាយកទីចាត់ការអន្តរវិស័យសា លាខេត្តកំពង់ធំ ក៏បាននិងកំពុងហូបចុកនៅបន្ទប់ជាប់គ្នាផ្នែកខាងកើតក្នុងភោជនីយដ្ឋានជ្រោះពេជ្រចិន្តា ដែរ ។ ក្រោយមក លោក ម៉ៅ ប៊ុនធូ បានដើរមកបន្ទប់ «កែប» ហើយក៏រុញទ្វារចូល តែដោយឃើញលោកសាយ វាសនា មានវត្តមានក្នុងបន្ទប់នោះ លោក ម៉ៅ ប៊ុនធូ បានធ្វើសកម្មភាពទាញរុញៗទ្វារលិបលៗ ។



ប្រភពបន្តថា ប្រហែល៣នាទីក្រោយមក ទើបលោក ម៉ៅ ប៊ុនធូ ចូលក្នុងបន្ទប់ «កែប» នេះ ហើយដើរទៅខ្សឹបប្រាប់លោកហង្ស ថុល និងលោក ឃុន ប៊ុនហូ ថាឲ្យទៅជល់កែវជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដែលបាននិងកំពុងហូបចុកនៅបន្ទប់ខាងកើតជាប់គ្នានោះ ។ ក្រោយមកនៅវេលាម៉ោងប្រមា ណ២១ និង១៣នាទី លោក ម៉ៅ ប៊ុនធូ បានប្រដាប់ដោយកាំបិតចុងស្រួច ដែកពណ៌ស ប្រវែងប្រហែល៤តឹក លាក់ទុកក្នុងដៃ បានដើរចូលក្នុងបន្ទប់ «កែប» នោះ ហើយ លោកម៉ៅ ប៊ុនធូ បានហុចដៃឆ្វេង សុំលោកសាយ វាសនា ចាប់ដៃ ពេលនោះ លោក សាយ វាសនា ក៏បានយកដៃស្តាំរបស់ខ្លួនចាប់ដៃជាមួយលោក ម៉ៅ ប៊ុនធូ ដោយចាប់ដៃគ្នាយ៉ាងណែនល្អ ។ បន្ទាប់មក លោក ម៉ៅ ប៊ុនធូ បានដើររសសៀរ មកកៀកនឹងលោកសាយ វាសនា ហើយទាញកាំបិតចាក់បំពង់.ក លោក សាយ វាសនា ។ ពេលនោះលោក សាយ វាសនា បានចាប់ជ្រោងដៃជនល្មើស ហើយនិយាយថា ម៉េចធ្វើអ៊ីចឹង ម៉េចយកកាំបិតមកចាក់សម្លាប់ខ្ញុំ ។ ពេលនោះជនល្មើស បាននិយាយ ថា ចាក់សម្លាប់ព្រះរាជអាជ្ញារងយកឈាមលាយស្រាផឹក ។ ក្នុងសភាពពេលនោះ លោក ហង្ស ថុល ស្រែកឲ្យជនល្មើសទម្លាក់កាំបិតចោល តែជនល្មើសមិនព្រមទម្លាក់កាំបិត ហើយនៅតែប្រឹងយកកាំបិតបុកសំដៅបំពង់.កជ នរងគ្រោះ ។


ប្រភបន្តទៀតថា ពេលនោះ ក៏មានសំឡេងឆោឡោខ្លាំង ទើបមានមនុស្សចំនួន៥ទៅ៦នាក់ បានចូលមកចាប់ដណ្តើមកាំបិ តពីជនល្មើស ហើយក៏មានមនុស្សម្នាជាច្រើនផ្អើលឈុលចេញមកមើល ដោយក្នុងនោះ មានលោក សុខ លូ អភិបាលខេត្តកំពង់ធំ , លោក ប៉ែនវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម និង លោកទូច សុខា អភិបាលស្រុកសន្ទុក ជាដើមផង។


ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងទៀតថា សាក្សីនៅក្នុងហេតុការណ៍ផ្ទាល់ ពេលជនល្មើសធ្វើសកម្មភាពចាក់បំពង់ កជនរងគ្រោះ គឺមានលោកហង្ស ថុល , លោក ព្រហ្ម វាសនា , លោក លី យ៉ាស៊ីន , លោក ព្រាម ហាក់ និង បុគ្គលិកលើកម្ហូបស្រាស្រីៗ ចំនួន៣នាក់ទៀត នៅក្នុងបន្ទប់ «កែប»។


ជនល្មើសបន្ទាប់ពីធ្វើសកម្មភាពមិនបានសម្រេច គេធ្វើអាកប្បកិរិយាស្រវឹង ធ្វើដូចមិនដឹងរឿងអីអ៊ីចឹង ។ ជនល្មើសនេះ បាន ចងគំនុំនឹងលោកសាយ វាសនា ដោយហេតុថា លោកសាយ វាសនា បានទទួលបន្ទុក ក្នុងសំណុំរឿងដែលជនល្មើសបានដឹកនាំកម្លាំងគ្មានបញ្ជាពីព្រះរាជអាជ្ញា ចុះទៅចាប់គ្រឿងចក្ររបស់ឈ្មោះ ជុត ថាន ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវពីអភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដោយទាំងខ្លួនមិនមានសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ដោយពេលនោះ ជនល្មើសស្នើសុំឲ្យលោកសាយ វាសនា កុំចាត់ការ តែលោក សាយ វាសនា បានអនុវត្តនីតិវិធីច្បាប់ ដោយហេតុថា ឈ្មោះ ជុត ថាន មិនព្រមចរចា ហើយជនល្មើសគុំគួនតាំងពីពេលនោះមករហូត ។






0 Reviews:

Post a Comment