Friday, November 20, 2020

ដោយសារតែក្រពះនិងការធ្វេសប្រហែស បណ្តាលឲ្យកូនស្រីលង់ទឹកស្លាប់១នាក់និង១នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ

 

នេះជារឿងមួយដ៏គួរឲ្យសង្វេគណាស់ឪពុកទៅដាក់បង្កៃត្រីនាំកូនស្រី២នាក់ទៅផងរវល់ជាប់ដាក់បង្កៃត្រីកូនទាំង២ចុះលេងទឹកបណ្តាលឲ្យលង់ស្លាប់១នាក់និង១នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ 


ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤ ល្ងាច ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចខាងកើតភូមិអូរដង្កោ ត្រង់ចំណុ ចអូរស្ងួត ខាងកើតភូមិអូរដង្កោ​ ចម្ងាចប្រហែល១គីឡូ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


លោកអធិការនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថាក្មេងរងគ្រោះទាំង២នាក់មានឈ្មោះ

-ឈ្មោះ ខន សុខលាងអាយុ៧ឆ្នាំស្លាប់កូនច្បង និងកូនប្អូនស្រីឈ្មោះ ខន សុខលីនអាយុ ២ឆ្នាំត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យធំស្រុកមង្គលបូរី ។លោកអធិការនគរបាលស្រុកមង្គលបូរីបានប្រាប់ឲ្យដឹងបន្តទៀតថានៅមុនពេលកើងហេតុនោះឪពុកបានទៅដាក់បង្កៃនៅចំណុចខាងលើហើយបានយកកូនស្រីទាំង២នាក់ទៅផងស្របពេលនោះ ឪពុ កបានឆ្លងប្រឡាយទៅដាក់បង្កៃ ដោយទុកកូននៅម្ខាងប្រឡាយ លុះដាក់បានប្រហែល៣០បង្កៃ ឃើញកូនលង់ទឹក ក៏ស្ទុះរត់ទៅជួយស្រង់យកមកផ្ទះរួចក៏បញ្ជូនទៅពេទ្យមិត្តភាពកម្ពុជាជប៉ុនស្រុកមង្គលបូរី។ក្រោយពេលដែលក្រុមគ្រូពេទ្យជួយ សង្គ្រោះយ៉ាងយកចិត្តទុកដាក់រួចមក កូនស្រីឈ្មោះ ខន សុខ លីនសង្គ្រោះបានរួចផុតពីសេចក្តីស្លាប់ ចំណែកឈ្មោះ ខន សុខលាងអាយុ៧ឆ្នាំបានស្លាប់។

សពក្មេងស្រី ខន សុខលាង អាយុ៧ឆ្នាំដែលបានបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី។





0 Reviews:

Post a Comment