Thursday, November 12, 2020

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន....

 


ភ្នំពេញ៖ នៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះ វេលាម៉ោង ១០ និង ៤០ នាទី កំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

១- ជនសង្ស័យឈ្មោះ ស្បោង ដេវីត ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២- ជនសង្ស័យឈ្មោះ ចំរើន សីហា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដកហូតបានវត្ថុតាង:
ក្រាមពណ៌សរថ្លា ០១ កញ្ចប់ថង់តូច ៕






0 Reviews:

Post a Comment