Saturday, November 21, 2020

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់អគ្គស្នងការនគរបាលជាតិ មកចែកជូននគរបាលចំនួន៥០០នាក់...


(កណ្ដាល)៖
 ស្នងការខេត្តកណ្ដាលលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត នៅថ្ងៃទី២០ ខែវិច្ឆិកានេះ បានសំណេះសំណាល សួរសុខទុក្ខកងកម្លាំងក្រោមឱវាទក្នុងខេត្ត និងចែកអំណោយរបស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន មកចែកជូននគរបាលចំនួន៥០០នាក់។

ក្នុងឱកាសនោះ លោកស្នងការបានផ្ដាំផ្ញើនគរបាល ត្រូវការពារសន្តិសុខសង្គម បម្រើពលរដ្ឋឲ្យបានល្អ ចូលរួមអនុវត្តន៍វិធានការកូវីដ-១៩ និងផ្សព្វផ្សាយតាមមូលដ្ឋានរបស់ខ្លួនជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងជំងឺនេះដល់សហគមន៍។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏បានពាំនាំការសាកសួរសុខទុក្ខពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់មកលើកងកម្លាំងទាំងអស់ ព្រមទាំងបារម្ភចំពោះសុខភាពរបស់កូនចៅផងដែរ ដែលនេះជាកាយវិការយកចិត្តទុកដាក់យ៉ាងត្រជាក់របស់ថ្នាក់លើមកចំពោះថ្នាក់ក្រោម។

លោកស្នងការបន្តថា «កងកម្លាំងទាំងអស់ជាទីពឹងសំរាប់ពលរដ្ឋ ដូច្នេះត្រូវធ្វើខ្លួនឲ្យថ្លៃថ្នូរ សាមគ្គីគ្នាល្អក្នុងក្រុម ចុះដៃធ្វើការរួមគ្នាល្អដើម្បីបម្រើសង្គមជាតិ បម្រើពលរដ្ឋយើងឲ្យបានល្អជាទីបំផុត។ ពិសេសត្រូវអនុវត្តន៍តាមគោលនយោបាយ៩ចំណុចរបស់រាជេដ្ឋាភិបាលកម្ពុជាឲ្យមានប្រសិទ្ធភាពបំផុត»។

គួរជម្រាបជូនថា កងកម្លាំងទាំងអស់នៅខេត្តកណ្ដាលទទួលបានមីចំនួន៣កេស ថវិកាមួយចំនួន។ ពួកគាត់ បានថ្លែងអំណរគុណដល់អគ្គស្នងការនគរបាលជាតិ ព្រមទាំងលោកស្នងការដែលបានយកចិត្តទុកដាក់ដល់កងកម្លាំងជាកូនចៅយ៉ាងកក់ក្ដៅជាទីបំផុត៕

0 Reviews:

Post a Comment