Saturday, November 21, 2020

បុរសជនជាតិចិនម្នាក់ បានលោតពីលើអគារជាន់ទី៤ បណ្ដាលឲស្លាប់ភ្លាមៗ....

ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ បានលោតពីលើអគារជាន់ទី៤ស្លាប់ ដោយមិនដឹងពីមូលហេតុច្បាស់លា​ស់ ប៉ុន្តែនៅក្នុងបន្ទប់ដេកសមត្ថកិច្ចពិនិត្យឃើញមានដបទឹកសុទ្ធសម្រាប់ជក់ថ្នាំញៀនទៀតផង។ ករណីនេះកើ​ត​ឡើងនៅអគារជាន់ទី៤ បន្ទប់លេខ៤០៣ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ វេលាម៉ោង២០៖០០នា​ទី​យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ជនរងគ្រោះមានឈ្មោះ Zhang Liangi ភេទប្រុស កើតនៅឆ្នាំ១៩៩១ មានស្រុកកំណើតនៅប្រទេសចិន ។សាក​ស​ព​ត្រូវបានសមត្ថកិច្ចរៀបចំវេចខ្ចប់ យកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីប្រគល់ជូនស្ថា​​ន​ទូតចាត់ការបន្ត។

ចំពោះករណីនេះសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតលើសំណុំរឿងនេះដើម្បីបញ្ជាក់ពីមូលហេតុច្បាស់លាស់ជូនគ្រួសារជនរងគ្រោះផងដែរ៕






0 Reviews:

Post a Comment