Thursday, November 12, 2020

ចាប់បាន​ចោរ​ស្រី​​លួច​ទូរស័ព្ទ ​អ្នកដើរ​ផ្សា​របឹង​កេងកង ​ជួប​ស៊យ​ត្រូវគេ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ភ្លាមៗ ​តែ​អ្វីដែល​ហួសចិត្ត​នោះ ស្រី្ដ​​នោះប្រាប់ថា​ដាច់ចិត្ត​លួច​ដោយសារតែ​…


ភ្នំពេញ : មនុស្ស​យើង​ម្នាក់ៗ កើត​មកលើ​ភពផែនដី​នេះ គ្មាន​អ្នកណាម្នាក់​វេច​មាស​ពេជ្រ ឬ​លុយកាក់​មក​តាម​ខ្លួន​នោះទេ ហេតុនេះ ម្នាក់ៗ​ត្រូវតែ​ប្រឹង​ប្រឹង​តស៊ូ​ដើម្បី​ជីវិត​មួយ​នេះ​។ តែ​ទន្ទឹមនឹង​មនុស្ស​ជាច្រើន ខិតខំ​ប្រឹងប្រែង​រកស៊ី​ទាំង​លំបាក​វេទនា ក៏មាន​អ្នកខ្លះ​មិន​គិត​ខំប្រឹង តែ​បែរ​កើតចេញ​នូវ​គំនិត​ខ្ជិល​ជា​ផ្លូវ​មិនល្អ​ដែល​សង្គម​ស្អប់ខ្ពើម​ដូចជា​ដើរ​លួច ឆក់ ប្លន់​របស់ទ្រព្យ​គេ​។ តែ​ទោះយ៉ាងណា ទង្វើ​ក្តៅក្រហាយ​នេះ យូរ​និង​ឆាប់​គង់តែ​អស់​ល័ក្ខណ៍​ទេ ហើយ​អ្នកខ្លះ ពេល​គេ​ចាប់បាន​តាំង​លើកដៃ​សំពះ ឬក៏​យក​លេស​ដោះ​ទាល់​ប្រាប់​ពី​ហេតុផល​ឲ្យ​មហាជន​។​

​តួយ៉ាង ដូចជា​ស្ត្រី​មាន​វ័យ​ប្រហែល​ជាង​៣០​ឆ្នាំ​ម្នាក់​ជាដើម មិនដឹងថា​ធ្លាប់​ដើរ​លួចបាន​ប៉ុន្មាន​ដង ឬ​យ៉ាងណា​នោះទេ បាន​ជួប​ស៊យ​ត្រូវគេ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ភ្លាមៗ បន្ទាប់​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​អ្នកដើរ​ផ្សារ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​នៅក្នុង​ផ្សា​របឹង​កេងកង កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​តែ​អ្វីដែល​ហួសចិត្ត​នោះ នៅ​ចំពោះមុខ​សមត្ថកិច្ច ស្ត្រី​រូបនោះ​បាន​លើកដៃ​អង្វរ​ម្ចាស់​ទូរស័ព្ទ សូម​ទុក​ឱកាស​ឲ្យ​គាត់​ម្តង​ផង ព្រោះ​គាត់​ដាច់ចិត្ត​លួច​នេះ គឺ​ដោយសារ​គ្មាន​លុយ​ទិញ​ទឹកដោះគោ​ឲ្យ​កូន​។ តែ​យ៉ាងណា គេ​ពុំ​ដឹងថា សមត្ថកិច្ច​លើកលែងទោស​ឲ្យ ឬ យ៉ាងណា​នោះទេ ហើយ​គេ​ក៏​ពុំ​ដឹងថា ស្ត្រី​រូបនេះ​កំពុង​ជួប​ការលំបាក​ដូច​បាន​និយាយ​រៀបរាប់​ពិតប្រាកដ ឬក៏​គ្រាន់​ទេ​លេស​ដោះ​ទាល់ ដើម្បី​រួចខ្លួន​ប៉ុណ្ណោះ​នោះទេ​។​

​ក្រោយពី​បាន​ស្តាប់​ហេតុផល​នេះ​រួច មហាជន​មួយចំនួន​ក៏បាន​លើក​ជា​សំណួរ​ថា តើ​គួរ​លើកលែង​ឲ្យ​អត់​? តែ​យ៉ាងណា អ្នក​ដែល​ស្អប់​ចោរ​បានដាក់​បន្ទុក​ថា​៖ «​ក្បួន​ចោរ​ស្រី​តែ​អ៊ីចឹង ការងារ​មាន​ច្រើន​មិន​ធ្វើ លួច​គេ​មិន​គិតថា​គេ​ក៏​ស្តាយ ក៏​ស្រឡាញ់​របស់ទ្រព្យ​គេ​ដែរ​»៕   

0 Reviews:

Post a Comment