Wednesday, November 11, 2020

រថយន្តស្ទួចរបស់ក្រុមហ៊ុនអគ្គិសនីកម្ពុជា បើកបរខ្វះការប្រុងប្រយ័ត្ន ទាក់ខ្សែភ្លើងបណ្តាលឱ្យបាក់បង្គោលភ្លើង អស់ចំនួន៣ដើម....


ភ្នំពេញ៖ រថយន្តស្ទួចរបស់ក្រុមហ៊ុនអគ្គិសនីកម្ពុជាដោយសារការបើកបរខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យទាក់ខ្សែភ្លើងបាក់បង្គោលភ្លើង អស់ចំនួន៣ដើម និងធ្លាក់ខ្សែភ្លើងរាយពេញផ្លូវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១១ ខែវិថ្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ ១០៨ កែងផ្លូ​វ​លេខ៥១ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស្ទួចមួយគ្រឿងរបស់ក្រុមហ៊ុនអគ្គិសនីកម្ពុជាមិនបញ្ជាក់ស្លាកលេខ បើកខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យទា​ក់​ខ្សែភ្លើងទាញបាក់បង្គោលអស់ចំនួន៣ដើម ធ្លាក់ខ្សែភ្លើងរាយពេញផ្លូវ បង្កការភ្ញាក់ផ្អើលដល់ប្រជាព​លរដ្ឋខ្លាចឆ្លងអគ្គិសនី អាចនឹងបង្កជាអគ្គិភ័យកើតឡើង ប៉ុន្តែសំណាងល្អមិនបង្កជាអគ្គិភ័យនោះឡើយ ហើ​យក៏គ្មាននរណាម្នាក់រងរបួសនោះដែរ។ 
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចទីតាំងកើតហេតុ រួចទំនាក់ទំន​ង​ទៅខាងEDCបិទចរន្តភ្លើងដើម្បីកាត់ខ្សែភ្លើង និងលើកបង្គោលចេញពីផ្លូវកន្លែងកើតហេតុដើម្បីឱ្យប​ង​ប្អូនធ្វើដំណើរ៕





0 Reviews:

Post a Comment