Monday, November 16, 2020

បុរសម្នាក់សង្ស័យមានវិបត្តិអ្វី​ ជិះម៉ូតូមួយគ្រឿងមកលេីស្ពានជ្រោយចង្វារចាស់​ រួចលោតទឹកសម្លាប់ខ្លួន​ តែមិនទាន់អស់អាល័យជីវិត​ក៏ខំប្រឹងហែលមកគោកវិញ....

ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យមានវិបត្តិអ្វីមួយក្នុងចិត្តគិតដោះស្រាយមិនចេញ​ បានសម្រេចចិត្តជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងតម្រង់មកលេីស្ពានជ្រោយចង្វាចាស់​ រួចលោតទឹកសម្លាប់ខ្លួន​ តែប្រហែលជាគាត់នៅមិនទាន់អស់អាល័យពីជីវិត​ក៏ខំប្រឹងហែលមកលេីគោកវិញ​ បង្កឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងអ្នកសារព័ត៌មាន​នៅវេលាម៉ោង៩និង៣០នាទីយប់​ ថ្ងៃទី១៥​ ខែវិច្ឆិកា​ឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វាចាស់ ក្នុងសង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ​ ។ 

យោងតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេឃេីញបុរសខាងលើនេះជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីមស៊េរីឆ្នាំ២០១៨​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1HE-0780 តែម្នាក់ឯងមកឈប់នៅលើស្ពានជ្រោយចង្វាចាស់​ ហើយក៏ដើរទៅតោងឡើងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទឹកបាត់ដោយបន្សល់ទុកទូរស័ព្ទដៃ១គ្រឿង​ លុយចំនួន៤ម៉ឺនរៀល​ និងខ្សែដៃ១ខ្សែទុកនៅលើកែបម៉ូតូរបស់ខ្លួន​ ហើយសមត្ថកិច្ចបានយកម៉ូតូនិងសម្ភារជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលជ្រោយចង្វា​ជាបណ្តោះអាសន្ន​ សិន។ 

លុះក្រោយមក​ប្រមាណជាង១០នាទី​ គេក៏ឃើញបុរសនោះហែលតោងទូកអ្នកនេសាទឡើងលើគោកវិញនៅម្តុំវត្តភ្នំ​ ក្នុងខណ្ឌដូនពេញ​ ដោយទំនងគាត់នៅមិនទាន់អស់អាល័យពីជីវិត​ក៏ខំប្រឹងហែលមកលេីគោកវិញបែបនេះ​ ។ 

ក្រោយមកទៀត​ បុរសរូបនោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលជ្រោយចង្វាដើម្បីធ្វើការសាកសួរនិងណែនាំអប់រំ រួចទាក់ទងទៅក្រុមគ្រួសារនិងសាច់ញាតិមកទទួលយកទៅផ្ទះវិញ៕









0 Reviews:

Post a Comment