Sunday, November 29, 2020

កំដរបុណ្យសព នាំគ្នាផឹកស្រាស និងស្រាថ្នាំពុល ៣៣នាក់កំពុងដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង..

កំពង់ឆ្នាំង៖ មនុស្សប្រុស ស្រីចំនួន ៣៣នាក់កំពុងដឹកមក សង្រ្គោះបន្ទាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ ដោយសារពួកគាត់មានអាការ:ឈឺក្បាលវិលមុខ តឹងទ្រូង ថប់ដង្ហើម និង ក្អួតចង្អោរ យ៉ាងខ្លាំង ក្រោយពីពួកគាត់នាំគ្នាផឹកស្រាស និងស្រាថ្នាំ កំដរបុណ្យសព នៅភូមិបឹងស្ទេង និងភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។


ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណជាង៤រសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្រុកភូមិ ជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ 


បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទី រសុខាភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា រហូតដល់ព្រលប់ថ្ងៃនេះ ក្រុមគ្រួពេទ្យកំពុងជួយសង្រ្គោះ ដោយដឹកអ្នកជំងឺមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ជាបន្តបន្ទាប់។ 


លោកប្រធានមន្ទីរបានឱ្យដឹងទៀតថា អ្នកជំងឺដែលដឹកមកដល់មន្ទីរពេទ្យបង្អែកខេត្តមានចំនួន១១នាក់ ហើយអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរបានបញ្ជូនទៅសង្រ្គោះនៅភ្នំពេញចំនួន ០៤នាក់ ៕







0 Reviews:

Post a Comment