Thursday, November 12, 2020

រថយន្តធន់ធំបើកគៀររថយន្ត ស្តារិច បណ្តាលឲ្យរ៉េចង្កូតមកខាងឆ្វេងដៃទៅបុករថយន្តកុងតឺន័រដែលចតចោលធ្វើឲ្យអ្នកជិះក្នុងរថយន្តស្តារិចរងរបួសធ្ងន់២នាក់ ចំណែកឯរថយន្តរងការខូចខាតយ៉ាងដំណំ

 


ភ្នំពេញ : បុរសពីរនាក់រងរបួសធ្ងន់ បន្ទាប់ពីជិះរថយន្តស្តារិច

សុខៗត្រូវបានរថយន្តធុនធំមួយគ្រឿងមិនចាំស្លាកលេខបាន គៀរហើយរ៉េចង្កូតទៅបុកក្បាលរថយន្តកុងតឺន័រ ពីក្រោយដែ លចតចោលនៅលើទ្រូងផ្លូវបណ្ដាលឱ្យខូចខាត យ៉ាងដំណំ ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង ១១និង ៥០នាទី យប់ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ត្រង់ចំណុចមុខផ្សារជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។


ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញ រថយន្តស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AM .4902បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ទឹសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តធុនធំមួយគ្រឿងមិនចាំម៉ាកបានបើកមកពីខាងក្រោយហើយក៏គៀររថយន្តស្តារិចត្រូវចំហៀងខាងស្ដាំកំពិត ហើយក៏បើកទៅបាត់។ធ្វើឲ្យរថយន្តស្តារិច ក៏រ៉េចង្កូ តមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលរថយន្តកុងតឺន័រដែល ចតលើទ្រូងផ្លូវស្ងៀម ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3 C.7068បុកចំពីខាងក្រោយបណ្ដាលឲ្យរថយន្តស្តារិច ខូចខាតខាងមុខយ៉ាងដំណំ ខណៈពេលនោះក៏មានអ្នករួមដំណើ រ២នា ក់រងរបួសធ្ងន់ផងដែរ ភ្លាមៗត្រូវបាន រថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះជីវិតផងដែរ។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះមកដល់វាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕














0 Reviews:

Post a Comment