Thursday, November 19, 2020

ឃាត់ខ្លួនជនសង្ស័យ ជាស្រ្តីម្នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន...

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យជាស្រ្តីម្នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង៦ និង០០នាទីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច  សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះផុន ភា ភេទស្រី អាយុ៥៦ ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ ១៨៧ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។

សម្ភារដកហូតមាន៖

-ម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់។

-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕




0 Reviews:

Post a Comment