Saturday, November 14, 2020

ជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាឆក់យកកាបូបស្ពាយពីនារីម្នាក់បានសម្រេច ព្យាយាមគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋស្ទាក់ចាប់ជាប់....

ភ្នំពេញ​៖​ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វេីសកម្មភាពឆក់យកកាបូបស្ពាយពីនារីម្នាក់បានសម្រេចហេីយព្យាយាមគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋស្ទាក់ចាប់ជាប់វាយឡើងទ្រមខ្លួនទេីបប្រគល់ជូនសមត្ថកិច្ច ចំណែកនារីរងគ្រោះដួលរងរបួសស្រាល។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ​២០២០​ នៅចំណុចក្បែររបងវត្តអង្គតាមិញ​ ស្ថិតក្នុងភូមិគោកចំបក់​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។

ជនសង្ស័យទី១-ឈ្មោះម៉ែន សៀម ភេទប្រុស​ អាយុ២២ឆ្នាំ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងជនសង្ស័យទី២ឈ្មោះសុខ ប្រុសពេជ្យ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ចំណែកជនរងគ្រោះឈ្មោះ វុន​ គន្ធា​ ភេទស្រី អាយុ២៩ឆ្នាំ​ មានស្រុកកំណេីតនៅខេត្តកំពង់ឆ្នាំង​ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញនារីម្នាក់ជិះម៉ូតូម៉ាកធូដេ​ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ1CB-9688 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងខាងកេីតវត្តអង្គតាមិញក្នុងទិសដៅពីជេីងទៅត្បូងដោយដាក់កាបូបស្ពាយពាក់នឹងកម៉ូតូខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់វី ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1CO-8961 មកពីក្រោយរួចធ្វេីសកម្មភាពឆក់យកកាបូបពីនារីរងគ្រោះបានសម្រេច និងបណ្តាលឲ្យនារីរងគ្រោះដួលម៉ូតូរងរបួសរលាត់ដៃជេីង​ ។ 

បន្ទាប់មកជនសង្ស័យបានព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋឃេីញក៏ដេញតាមស្រែកថាចោរៗទេីបចាប់បាននិងវាយទ្រមខ្លួនរួចប្រគល់ទៅឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់៕







0 Reviews:

Post a Comment