Friday, November 27, 2020

ជនសង្ស័យ៨នាក់ ឆ្លើយដាក់ប៉ូលីសប៉ុស្តិ៍ស្រះចកម្នាក់ថា ជាមេពួកគេ.....

(ភ្នំពេញ ) ប្រភពមួយបានលួចបង្ហើបនៅរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា នគរបាលម្នាក់ ឈ្មោះ ហីង តុលា អាយុ ៣១ឆ្នាំ ឋានន្តរស័ក្ត អនុសេនីយឯក នៃរដ្ឋបាលនគរបាលប៉ុស្តិ៍សង្កាត់ស្រះចក ត្រូវបានឃាត់ខ្លួន កា​ល​ពីេវលាម៉ោង៧យ ប់ ថ្ងៃទី២៥ ខែវិច្ឆិកា ពាក់ព័ន្ធបទល្មើសជួញដូរសារធាតុញៀន រួចបញ្ជូនចាត់ការតាមនីតិវិ​ធី​ ។

លោកមេប៉ុស្តិ៍ស្រះចក ពុំទាន់បញ្ជាក់ពីករណីនេះនៅឡើយទេ ដោយក្រុមការងារយើង បានសាកសួរតាមប្រព័ន្ធ​តេ​លាក្រាម និងខលសាកសួរ មិនលើកទូរស័ព្ទ តែប្រភពបង្ហើបទៀតថា ប៉ូលិសម្នាក់នេះ ត្រូវបានឃាត់ខ្លួនភ្លាមៗ ប​​​ន្ទាប់ជនសង្ស័យ៨នាក់ បានចង្អុរថា ប៉ូលិសនេះជាអ្នកជួយសម្រួលដល់ពួកគេ និងមានពាក់ ព័ន្ធការផ្ដល់ថ្នាំផ​ង​ដែរ ។ នគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ពិតជាមានការឃាត់ ជនសង្ស័យ ហ៊ីង តុលា នេះពិតប្រាកដ​មែ​ន​ ។

សូមជម្រាបថា កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានបង្ក្រាប បទល្មើសគ្រឿងញៀន នៅក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៣ និង២៤ ខែវិច្ឆិកាឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យជាបន្តប​ន្ទា​ប់ សរុប៨នាក់ ដោយបានដកហូតសារធាតុញៀន ចំនួន ២០៦កញ្ចប់តូច និង០៣កញ្ចប់ធំ និង ឧបករណ៍ប្រើប្រា​ស់​គ្រឿងញៀនមួយចំនួនទៀត បន្ទាប់មកក៏ឃាត់ខ្លួនប៉ូលិសខាងលើតែម្ដង ៕










0 Reviews:

Post a Comment