Tuesday, November 17, 2020

រថយន្តដឹកហ្គាសបុករះផ្ដាច់ជីវិតបុរសម្នាក់និងរបួស២នាក់ នៅខណ្ឌសែនសុខ....

ភ្នំពេញ ៖កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវភ្នំពេញហាណូយ ជាប់ភ្លើងស្តុប២៤ម៉ោង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលផ្នែកចរាចរបានឲ្យដឹងថា៖ ជនរងគ្រោះដែលស្លាប់នៅកន្លែងមានឈ្មោះ យិន វ៉េត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ កម្មករដឹកកញ្ចក់មានស្រុកកំណើតភូមិខ្ញូងលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ប្រភពដដែលបានឲ្យដឹងថា មុនកើតហេតុគេឃើញមាន រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4913 ជារថយន្តដឹកហ្គាស បើកបរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុកពីក្រោយរថយន្តព្រុស ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2BI-0032 រុញផ្ទប់នឹងម៉ូតូរុឺម៉ក កំពុងឈប់ភ្លើងស្តុប ពីជើងទៅត្បូង និងបន្តទៅបុករះម៉ូតូរុឺម៉កដឹកកញ្ចក់ ម៉ូតូលក់ពោតស្ងោរ ម៉ូតូលក់លៀសហាល ម៉ូតូលក់គ្រឿងម្ជូរ ដែលឈប់ចតលក់នៅចិញ្ចើមផ្លូវ បណ្តាលឲ្យស្ត្រីមានផ្ទៃពោះជាកម្មការនីរោងចក្រ២នាក់ រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបើកបរម៉ូតូរុឺម៉កដឹកកញ្ចក់បានស្លាប់ភ្លាមៗនៅកន្លែង ។ ក្រោយកើតហេតុជនបង្ករត្រូវសមត្ថកិច្ចប្រចាំគោលដៅ ២៤ម៉ោង ក្បែរនោះឃាត់ខ្លួន ហើយនគរបាលជំនាញចុះទៅពិនិត្យវាស់វែង រួចប្រមូលសម្ភារៈពាក់ព័ន្ធ រួមទាំងអ្នកបើកបររថយន្តបង្កផងទៅការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕















0 Reviews:

Post a Comment