Tuesday, November 24, 2020

បង្ក្រាបទីតាំងបើកល្បែងស៊ីសង តាមប្រព័ន្ធអីនធើណេត គ្មានច្បាប់ចំនួន២ទីតាំង ឃាត់ខ្លួនជនជាតិកូរ៉េចំនួន១០នាក់....


(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនាយកដ្ឋានចារកម្ម ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ា ស៊ីថាវ អនុប្រធាននាយកដ្ឋាន និងមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះបង្ក្រាបទីតាំងបើកល្បែងស៉ីសង តាមប្រព័ន្ធអ៉ីនធឺណែត គ្មានច្បាប់ចំនួន២ទីតាំង ដោយឃាត់ខ្លួនជនជាតិកូរ៉េចំនួន១០នាក់។

* ទីតាំងទី១៖ នៅចំណុចផ្ទះលេខ៨៨ (គំរោងទី៤បុរីប៉េងហួត) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ភេទប្រុស ជនជាតិកូរ៉េ និងដកហូតវត្ថុតាង៖ ទូរស័ព្ទដៃ០៦គ្រឿង, ទូរស័ព្ទលើតុ០១គ្រឿង, សៀវភៅធនាគារ KB០១ក្បាល, សៀវភៅធនាគារIKB ០១ក្បាល, លិខិតឆ្លងដែន០១ក្បាល, វ៉ាលី០២, កុំព្យូទ័រលើតុ០៣គ្រឿង, កុំព្យូទ័រយួដៃ០២គ្រឿង, ម៉ូនីទ័រ០៥គ្រឿង, កាត Piopet Resort Casino ០១, បណ្ណធនាគារ កាណាឌីយ៉ាចំនួន០១, USB ពណ៌ក្រហម -ខ្មៅ០១, រថយន្ត០១គ្រឿង Lexus RX-៣៣០ ពណ៌ទឹកប្រាក់ ផ្លាកលេខ កណ្តាល ២B-៥៥៩៣ និងសម្ភារមួយចំនួនទៀត។

* ទីតាំងទី២៖ នៅចំណុចផ្ទះលេខ១៤ (គំរោងទី១០បុរីប៉េងហួត) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ៧នាក់ ភេទប្រុស ជនជាតិកូរ៉េ និងដកហូតវត្ថុតាង៖ វ៉ាលីពណ៌ខ្មៅ០១, កុំព្យូទ័រ០១គ្រឿង, កាត០១ និងលិខិតឆ្លងដែន០៨ក្បាល។

បច្ចុប្បន្ន ជនសង្ស័យទាំង១០នាក់ រួមនិងវត្ថុតាងខាងលើ បញ្ជូនទៅនាយកដ្ឋានចារកម្ម ក្រសួងមហាផ្ទៃ ចាត់ការបន្ត៕

0 Reviews:

Post a Comment