Monday, November 23, 2020

សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភសេពសន្ធវ:លើកុមារី

ខេត្តពោធិ៍សាត់ ៖​   រឿងអាស្រូវមួយត្រូវបានបែកធ្លាយរហូត ឈានទៅដល់ការចាប់ខ្លួនជនសង្ស័យម្នាក់កាលពីថ្ងៃទី២១​  ខែវិ​ច្ឆិកា​  ឆ្នាំ២០២០​ វេលាម៉ោង១និង៥នាទីពីបទរំលោភសេពសន្ធវ:លើកុមារីអាយុក្រោម១៥ឆ្នាំរហូតបានសម្រេចជាច្រើនលើកនៅចំណុចចំការក្រូចទន្លា  ស្ថិតក្នុងភូមិវាលវង់ឃុំរកាតស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់។

សមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌស្រុកភ្នំក្រវាញបានឲ្យដឹងថា  ក្រោយពីរឿងអាស្រូវមួយនេះបានបែកធ្លាយសមត្ថកិច្ចនគរបាលបានទទួលពាក្យបណ្ដឹងពីបងស្រីត្រូវជាម្តាយជនរងគ្រោះឈ្មោះ  អ៊ូចផាត   ភេទស្រី  អាយុ២៨ឆ្នាំរស់នៅភូមិវាលវង់ឃុំរកាតស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់បានប្ដឹងពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំកាលពីថ្ងៃទី១៥.១១.២០២០វេលាម៉ោង១និង៣០នាទីថ្ងៃនៅចំណុចចំការក្រូចទន្លាស្ថិតក្នុងភូមិវាលវង់ឃុំរកាតស្រុកភ្នំក្រវាញ។


ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ  យ័ន្តគយភេទប្រុសអាយុ៤៦ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើដោយបានរៀបរាប់ថាជនសង្ស័យបានចាប់កុមារីរងគ្រោះឈ្មោះអ​ ស​ អ​  អាយុ៧ឆ្នាំ(ត្រូវជាកូនចុង) រស់នៅភូមិឃុំកើតហេតុខាងលើដោយរួមភេទបានសម្រេចជាមួយកុមារី​ រងគ្រោះត្រូវជាកូនរបស់គាត់ ជាច្រើនលើកមកហើយក្រោយពីចាប់កុមារីរងគ្រោះខាងលើរួមភេទរួចមកជនសង្ស័យក៏បានបន្តចាប់រំលោភកុមារីរងគ្រោះម្នាក់ទៀតឈ្មោះឃ​ ស​ ខ(ត្រូវជាចៅចុង)ដោយរួមភេទបានសម្រេចជាច្រើនដងដូចគ្នាផងដែរ។  

បងស្រីបានបន្តថារៀងរាល់ពេលដែលជនសង្ស័យបានចាប់កុ មារីរងគ្រោះទាំងពីរនាក់រួមភេទរួចជនសង្ស័យតែងតែនិយាយប្រាប់កុមារីទាំងពីរនាក់ថាកុំឲ្យយករឿងនេះទៅនិយាយប្រាប់គេឯងដឹងឲ្យសោះដូចនេះកុមារីទាំងពីរមានការភ័យខ្លាយរឿងនេះក៏កប់ឈឹងទៅរហូតមកដល់ថ្ងៃកើតហេតុទើបម្តាយកុមារីរងគ្រោះមានមន្ទិលសង្ស័យហើយបានសួរកូនរបស់គាត់ទើបបែករឿងនេះឡើងគាត់ក៏ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចាប់ជនសង្ស័យតែម្តង។ 

សមត្ថកិច្ចជំនាញបានឲ្យដឹងបន្តថាបន្ទាប់ពីស្តាប់របាយការណ៍បណ្តឹងរបស់ជនរងគ្រោះរួចមកសមត្ថកិច្ចបានសុំគោលការ ណ៍ពីឯកឧត្ដម  ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់តាមរយះទូរស័ព្ទសម្រេចឲ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យយកមកសួរនាំហើយកសាងសំណុំរឿងបញ្ជូន មកកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕




0 Reviews:

Post a Comment