Thursday, November 19, 2020

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ទទួលអំណោយមនុស្សធម៌ជាថវិកា និងសម្ភារៈសម្រាប់ការពារជំងឺកូវីដ-១៩ ពីសប្បុរសជននានា ដើម្បីចូលរួមក្នុងយុទ្ធនាការ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល...

ខេត្តកណ្តាល ៖ ដើម្បីចូលរួម និងគាំទ្រជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ពិសេសចូលរួមក្នុងយុទ្ធនាការ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល

នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧកញ៉ា គិត ចាន់ថា និងសប្បុរសជននានា បាននាំយកអំណោយមនុស្សធម៌ ជាថវិកា និងសម្ភារៈសម្រាប់ការពារជំងឺកូវីដ-១៩ ដើម្បីចូលរួមយុទ្ធនាការ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តកណ្តាល។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧកញ៉ា គិត ចាន់ថា និងសប្បុរសជននានា ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិ ធនធានផ្ទាល់ខ្លួន ជួយឧបត្ថម្ភជូនសាខាកាកបាទក្រហកម្ពុជាខេត្តនៅពេលនេះ ហើយឯកឧត្ដម សូមសន្យាថា សាខាកាកបាទក្រហកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសក្នុងយុទ្ធនាការ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដោយមិនមានការរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ គឺទីណាមានកាលំបាក ទំនោះមានកាកបាទក្រហកម្ពុជា ដោយស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមកម្ពុជា។
សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ជាថវិកា និងសម្ភារៈសម្រាប់ការពារជំងឺកូវីដ-១៩ រួមមាន៖
- លោកឧកញ៉ា គិត ចាន់ថា ឧបត្ថម្ភម៉ាសចំនួន ១០កេសធំ ស្មើរនឹង២៥០០០ម៉ាស អាល់កុលចំនួន១០កេស ជែលលាងដៃ ចំនួន៣កេស និងថវិកា២លានរៀល។
- លោកជំទាវ ទិត សុខុម ឧបត្ថម្ភថវិកា ចំនួន២លានរៀល។























0 Reviews:

Post a Comment