Tuesday, November 17, 2020

ស្ត្រីម្នាក់បើករថយន្តម៉ាកCRV ឆ្លងផ្លូវមិនប្រយ័ត្នបុកម៉ូតូ យុវជន២នាក់បណ្ដាលឲរងរបួសធ្ងន់....

ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលស្ត្រីម្នាក់បើករថយន្តម៉ាកCRV ឆ្លងផ្លូវមិនប្រយ័ត្នហើយមកបុកម៉ូតូរបស់ពួកគាត់។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២០ នៅជិតសាលាខណ្ឌសែនសុខ តាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ កែងនឹងផ្លូវលេខ១៩៧០ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិឹងស្ត្រីម្នាក់ទៀតបើករថយន្តម៉ាកCRVមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2F-8617ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៧០ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានយុវជនពីរនាក់ជិះម៉ូតូស៊ុយហ្ស៊ុយគីនិចមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1HA-6524ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកចំហៀងខាងមុខរថយន្តខាងស្ដាំពេញទំហឹងបណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់។បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕







0 Reviews:

Post a Comment