Monday, November 16, 2020

រថយន្តVISTOមួយគ្រឿង ត្រូវអគ្គីភ័យឆាបឆេះទាំងព្រឹក....

កំពង់ឆ្នាំង៖ រថយន្តមួយគ្រឿងត្រូវភ្លើងឆេះទាំងព្រឹកបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង៦និង៣០នាទី នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១២០-១២១ ស្ថិតក្នុងភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលត្រូវអគ្គីភ័យឆាបឆេះនេះម៉ាកKIA VISTO ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2T. 8781 (រថយន្តខូចខាតទាំងស្រុង) ។


សមត្ថកិច្ចបន្តថា រថយន្តនេះជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ ម៉េង សាមឌី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ហើយចំពោះមូលហេតុនៃការឆាបឆេះនេះ គឺបណ្តាលមកពីឆ្លងប្រព័ន្ធភ្លើងក្នុងរថយន្ត ៕




0 Reviews:

Post a Comment