Tuesday, December 1, 2020

ពលរដ្ឋស្រុកកោះធំ ខេត្តកណ្ដាល រាយការណ៍ថាឧកញ៉ា សុខ សីលា ចាក់ខ្សាច់រំលោភយកដីចំណី , ការណ៍នេះត្រូវបានលោកអភិបាលខេត្តបញ្ជាឲ្យផ្អាកបន្ទាន់ ..


(កណ្ដាល)៖ ឧកញ៉ាល្បីល្បាញខាងរំលោភយកដីសាធារណរបស់រដ្ឋត្រូវបានពលរដ្ឋរាយការណ៍ឲ្យដឹងថា ឈ្មោះ សុខ សីលា បានបញ្ជាឲ្យកម្មករចាក់ខ្សាច់បំពេញដីចំណីទន្លេបំណងព័ទ្ធយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ដោយត្រូវរ៉ូវបើកភ្លើងខៀវពីអភិបាលស្រុកកោះធំ លោក អេង សុវិចិត្រ ព្រមទាំងសហការជាមួយប្រធានក្រុមប្រឹក្សាស្រុកឈ្មោះ អេង មោក្ខ ប៉ុន្តែការណ៍សំងាត់នេះ បានបែកធ្លាយដល់អភិបាលខេត្តកណ្ដាល ក៍ត្រូវលោកអភិបាលខេត្តបញ្ជាឲ្យផ្អាកសកម្មភាពនេះបន្ទាន់ ។


បើតាមប្រភពបានរាយការណ៍ថា លោកឧកញ៉ា សុខ សីលា បានធ្វើការសាងសង់អគាររំលោភយកដីសា ធារណៈរបស់រដ្ឋ ហើយប៉ងព័ទ្ធយកដីចំណីទន្លេក្បែរនោះទៀត ដែលទំហំធំក្នុងបំណងសាងសង់អគារបន្តបន្ទាប់ ព្រោះត្រូវរ៉ូវជាមួយអាជ្ញាធរស្រុករួមមាន អភិបាលស្រុក , ប្រធានក្រុមប្រឹក្សាស្រុក និងភូមិបាលស្រុក ប៉ុន្តែការណ៍នេះត្រូវបានបែកធ្លាយដឹងដល់អភិបាលខេត្ត ,លោកក៍សម្រេចឲ្យផ្អាកជាបន្ទាន់ ។


បើតាមលោកអេង សុវិចិត្រ អភិបាលស្រុកកោះធំបានប្រាប់ថាលោកមិនស្គាល់ថារបស់អ្នកណាទេ ប៉ុន្តែត្រូវបានរដ្ឋបាលខេត្តចុះផ្អាកហើយ ។ 

ទន្ទឹមនឹងករណីនេះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានប្រាប់ថា "ករណីនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យមើល " ។


បើតាមការឱ្យដឹងពីសំណាក់ពលរដ្ឋស្រុកកោះធំបានបង្ហើបថា ករណីរំលោភយកដីចំណីទន្លេធ្វើជាកម្ម សិទ្ធិផ្ទាល់ខ្លួន ហើយសាងសង់សំណង់រឹងមាំ កើតមានជាយូរមកហើយ ហើយកំពុងកើតមានជាបន្តបន្ទា ប់ ដោយពលរដ្ឋស្នើរសុំលោកគង់ សោភ័ណ្ឌ អភិបាលខេត្ត ,លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត មេត្តាកុំបណ្ដែតបណ្ដោយឲ្យពួកអស់លោកមានលុយមានអំណាច អាចធ្វើអ្វីខុសច្បាប់បានស្រេច តែចិត្ត ព្រោះការបណ្ដោយឱ្យមានករណីរំលោភយកដីរដ្ឋស្រេចតែចិត្តនេះ ជារូបភាពមិនល្អឡើយដល់ស ហគម ហើយគម្រូអាក្រក់នាំឲ្យពលរដ្ឋកើតចិត្តក្ដៅក្រហាយ ហើយអាចឈានដល់ការសហការគ្នាបង្កើតជាប្រព័ន្ធដើរចាប់ដីរដ្ឋជាបន្តបន្ទាប់ដែលអាចនឹងបង្កើតជាទំនាស់មិនចេះចប់មិនចេះហើយ ដែលផ្ដើមចេញពីរងើកភ្លើងនៃការរំលោភយកដីចំណីទន្លេនាពេលបច្ចុប្បន្ន និងជាបន្តបន្ទាប់ ។


គួរជម្រាបជូនថា នាពេលកន្លងទៅ ស្ថិតនៅក្នុងវេទិការសាធារណៈនៅស្រុកលើកដែក លោក គង់ សោ ភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានព្រមានផ្លូវច្បាប់ដល់មន្ត្រីថ្នាក់ក្រោមដែលគុបគិតជាមួយឈ្មួញទុច្ចរិត ក្នុងការសហការគ្នាលក់ដីរដ្ឋទៅឲ្យឯកជន ហើយថាត្រូវផ្អាកជាបន្ទាន់ព្រោះសកម្មភាពទាំងនេះគឺ " ខុសច្បាប់ " ។






0 Reviews:

Post a Comment