Friday, December 4, 2020

សុន្ទរកថាគន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងសម័យប្រជុំពិសេស លើកទី ៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីពី “ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩”.....


ភ្នំពេញ៖ សុន្ទរកថាគន្លឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងសម័យប្រជុំពិសេស លើកទី ៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីពី “ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩” នៅថ្ងៃទី ៣ ខែធ្នូ  ឆ្នាំ ២០២០ នៅបុរីញូវយ៉ក (ត្រូវជាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា)។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ ជាកិច្ចចាប់ផ្តើម, ខ្ញុំសូមថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសអាស៊ែបៃហ្សង់ (Azerbaijan) ក្នុងការស្នើឱ្យមានសម័យប្រជុំពិសេសស្តីពី «ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» នេះ ដើម្បីប្រមូលផ្តុំការឆ្លើយតបជារួម និង សកល ពីសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ។

មកដល់បច្ចុប្បន្ន, ជំងឺកូវីដ-១៩ បានឆ្លងរីករាលដាលដល់គ្រប់ប្រទេស និងបានធ្វើឱ្យមនុស្ស រាប់សែននាក់បាត់បង់ជីវិត ។ ក្នុងន័យនេះ, កម្ពុជាយល់ឃើញថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ មិនគួរត្រូវបានប្រទេសណាមួយឆ្លៀតយកមកអនុវត្តជារបៀបវារៈភូមិសាស្ត្រនយោបាយរបស់ ខ្លួននោះឡើយ ។ ខណៈដែលជីវិតមនុស្សរាប់លាននាក់ នៅទូទាំងពិភពលោកកំពុងស្ថិតនៅក្នុង ហានិភ័យ, ការធ្វើនយោបាយរបស់ប្រទេសណាមួយលើបញ្ហាសុខភាពសាធារណៈ និងបរិហារ របស់ពួកគេ លើសមត្ថភាពគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង គឺមិនមានប្រយោជន៍អ្វីដល់ការ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះឡើយ ។ ផ្ទុយទៅវិញ, សាមគ្គីភាព និង ឯកភាពគ្នាក្នុងតំបន់ និងជា សកល គឺជាធាតុសកម្មមិនអាចខ្វះបាន នៅក្នុងអំឡុងពេលនៃវិបត្តិបែបនេះ។

សូមអាននូវខ្លឹមសារ សុន្ទរកថាគន្លឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងសម័យប្រជុំពិសេស លើកទី ៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីពី “ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩” នៅថ្ងៃទី ៣ ខែធ្នូ  ឆ្នាំ ២០២០ នៅបុរីញូវយ៉ក (ត្រូវជាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា) ទាំងស្រុងដូចខាងក្រោម ៕

0 Reviews:

Post a Comment