Friday, December 4, 2020

ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ទៅលេងទឹកទន្លេ លង់បាត់ អស់ជាច្រើនម៉ោង ទើបរាវរកឃើញ ....


ភ្នំពេញ៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បាននាំគ្នា ទៅលេងទឹក ហើយលង់លិចបាត់ក្នុងទន្លេ អស់ជាច្រើនម៉ោងត្រូវក្រុមគ្រួសារជួលជនជាតិអ៊ិស្លាមក្នុងតម្លៃ១ពាន់ដុល្លារ  ចុះរាវរកឃើញ ។

ហេតុការណ៍ នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី ០៣ខែធ្នូ ឆ្នាំ២០២០ នៅចំណុច ច្រាំងទន្លេ នៅ ក្បាលជ្រោយចង្វា មុខសណ្ឋាគារសុខា ក្នុងភូមិទី១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសដែលលង់ទឹកស្លាប់មាន ឈ្មោះ ផល្លី  តារារាជ ហៅវិទូ អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៤ សាលាបឋមសិក្សាសាកូរ៉ា ក្បាលជ្រោយចង្វា ស្នាក់នៅ ក្បែរកន្លែងកើតហេតុ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសបានលង់ទឹក លិចបាត់រកសពពុំឃើញតាំងពីម៉ោង១២ថ្ងៃត្រង់ ខណៈពេល ដែលក្មេងរូបនោះរួមជាមួយក្មេងប្រុសម្នាក់ទៀត លោតទឹកហែលលេង  នៅក្បាលជ្រោយចង្វាមុខសណ្ឋាគាសុខា។

បន្ទាប់ពីមានក្មេងលង់ទឹកលិចបាត់ ក្មេងម្នាក់ ក៏បានទៅប្រាប់ក្រុមគ្រួសារ ក៏បាននាំគ្នារាវរកអស់ជាច្រើនម៉ោងរកពុំឃើញ ព្រមទាំងជួលជនជាតិអ៊ិស្លាមងូតរកក្នុងតម្លៃ ១ពាន់ដុល្លារ ហើយ ក៏បានរាវរកឃើញ នៅម៉ោង៤និង ២០នាទី រសៀលថ្ងៃទី០៣ខែ ធ្នូឆ្នាំ ២០២០។

បន្ទាប់ពីប្រទះ សពកូន ឪពុក និងម្តាយបាននាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅឈាបនដ្ឋាន វត្តប្រជុំសាគរ ៕









0 Reviews:

Post a Comment