Wednesday, December 2, 2020

ឃាត់ខ្លួនជនសង្ស័យស្រីប្រុស៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ...


ភ្នំពេញ៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០និង១០នាទីព្រឹក កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការបង្ក្រាបជាក់ស្ដែងនិងបានឃាត់ខ្លួនជនសង្ស័យស្រីប្រុស៣នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចក្រុមទី៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់គឺ៖

១-ឈ្មោះ រូន រ៉សេត ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅផ្ទះលេខ៩០៧ ក្រុមទី៦ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
២-ឈ្មោះ លី យូសុះ ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅផ្ទះលេខ៩៦៣ ក្រុមទី៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរកម្មករសំណង់។
៣-ឈ្មោះ ហុង ស្រីកា ភេទស្រី អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ។

សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន៣៨កញ្ចប់តូច ហើយ៦កញ្ចប់តូច ជារបស់ឈ្មោះរូន រ៉សេត, ៣២កញ្ចប់តូចជារបស់ឈ្មោះហុង ស្រីកា។

ចំពោះមុខកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕



0 Reviews:

Post a Comment