Wednesday, December 2, 2020

ថ្ងៃនេះ រកឃើញ​ករណីកូវីដ​១៩​ចំនួន ៣ករណី​ ប៉ុន្តែមិន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាទេ ---


ក្នុងសេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យដឹងថា គេបានរកឃើញករណី​ឆ្លង​វីរុស​កូវីដ​១៩​ចំនួន ៣ករណីបន្ថែមទៀត ប៉ុន្តែគឺជាករណីនាំចូល មិន​មាន​ពាក់ព័ន្ធទៅ​នឹង​ព្រឹត្តិ ការណ៍​សហគមន៍ ២៨វិច្ឆិកាទេ។


ករណីឆ្លង​ថ្មីទាំង​៣ករណីនេះ គឺ ៖


- បុរស​ជនជាតិ​ខ្មែរ អាយុ ២៦ឆ្នាំ ជាអ្នក​ដំណើរ​មក​ពី​ប្រទេស​ជប៉ុន បន្ត​ជើង​ហោះហើរ​នៅប្រទេស​កូរ៉េ​ខាង​ត្បូង មក​ដល់​កម្ពុជា​នៅថ្ងៃទី១៨ វិច្ឆិកា។


- បុរស​ជនជាតិខ្មែរ អាយុ ៤៦ឆ្នាំ ធ្វើដំណើរ​មក​ពី​ប្រទេស​ជប៉ុន បន្ត​ជើង​ហោះហើរនៅប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា​នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២០។


- ស្រ្តីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ ធ្វើដំណើរ​មក​ពី​ប្រទេស​ចិន មក​ដល់​កម្ពុជា​នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២០៕








0 Reviews:

Post a Comment