Tuesday, December 1, 2020

ប្រពន្ធនៃសពសំណូមពរឱ្យសមត្ថកិច្ច តាមចាប់ខ្លួនឃាតកដែលចាក់សម្លាប់ប្តីរបស់ខ្លួន...

 ភ្នំពេញ៖ ប្រពន្ធនៃសពបានសំណូមពរឱ្យសមត្ថកិច្ចតាមចាប់ខ្លួនឃាតកដែលត្រូវជាប្អូនថ្លៃបានចាក់សម្លា ប់ បងថ្លៃគ្រាន់តែមានជម្លោះគ្នាបន្តិចបន្តួចប៉ុណ្ណោះក្នុងវង់ផឹកស៊ី ។

អំពើឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនៅ ចំណុ ចក្នុងបុរីពិភពថ្មីទី៣ ជិតរង្វង់មូលកួរស្រូវ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ស្ត្រីឈ្មោះ ស្រី សាខឿន អាយុ៤៣ឆ្នាំ បានថ្លែងប្រាប់នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នេះថា ប្តីរបស់គាត់មានឈ្មោះ ម៉ៃ ធីតា អាយុ៤២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនបុរីពិភពថ្មី ។ ចំណែកឃាតក ឈ្មោះ ឈិន កុសល អាយុ៤៤ឆ្នាំ ។

ប្រពន្ធនសពបានអះអាងថា ឃាតកបានចាក់ប្តីខ្លួនចំពោះ៣កាំបិត និងចំទ្រូង២កាំបិតបណ្តាលឱ្យស្លាប់ ។ បន្ទាប់ពី កើតហេតុ ឃាតកបានរត់គេចខ្លួន ហើយគ្រួសារនៃសពក៏បានដាក់ពាក្យបណ្តឹង រួចរាល់ហើយដែរ ។

ក្រុមគ្រួសារនៃសពសំណូមពរដល់សមត្ថកិច្ច មេត្តាជួយស្វែងរកចាប់ខ្លួនឃាតកឱ្យបានក្នុងពេលឆាប់ៗនេះផង ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕


 

0 Reviews:

Post a Comment