Thursday, December 3, 2020

រថយន្តតូយ៉ូតាម៉ាទ្រីក ឆ្លងចរន្តភ្លើង ឆេះកណ្តាលផ្លូវ នៅក្រុងកំពង់ឆ្នាំង...


ខេត្តកំពង់ឆ្នាំង:  រថយន្តម៉ាកតូយ៉ូតាម៉ាទ្រីក១គ្រឿងត្រូវបានភ្លើងឆេះហុយទ្រលោមកណ្តាលទ្រូងផ្លូវក្នុងពេលកំពុងក្រោយបានឆ្លងចរន្តភ្លើង។

ហេតុការណ៍ឆេះរថយន្តនេះបណ្តាលឲ្យមានការភ្ញាក់ផ្អើលឡើងវេលាម៉ោង 9 និង 10 នាទីព្រឹកថ្ងៃទី 3 ខែធ្នូ ឆ្នាំ 2020 នៅតាមបណ្ដោយផ្លូវជាតិលេខ 5 ត្រង់ចន្លោះគីឡូម៉ែត្រលេខ 87 និង 88 ស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

តាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលមូលដ្ឋាន មូលដ្ឋាន បានឲ្យដឹងថាម្ចាស់រថយន្តខាងលើមានឈ្មោះ ស៊ីន សាលីន ភេទប្រុស អាយុ 31 ឆ្នាំ មានទីលំនៅភូមិទី7 សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

ប្រភពដដែលបានឲ្យដឹងថាមុនពេលកើតហេតុម្ចាស់រថយន្តខាងលើបានបើករថយន្ត toyota Matrix ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ.6849 ក្នុងដំណើរ ទិសដៅពីជើងទៅត្បូង គឺពីខេត្តកំពង់ឆ្នាំងទៅរាជធានីភ្នំពេញ។
នៅពេលបើកដល់ចំណុចកើតហេតុ ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះចេញពីក្នុងម៉ាស៊ីន យ៉ាងសន្ធោ សន្ធៅ ធ្វើឲ្យម្ចាស់រថយន្ត ភ័យស្លន់ស្លោ ហើយអែបរថយន្តមកខាងស្ដាំដៃរួចបើកទ្វារចេញមកក្រៅស្រែកឲ្យគេជួយ ។ភ្លាមៗនោះប្រជាពលរដ្ឋបានជួយអន្តរាគមន៍ដោយដងទឹកពន្លត់ ហើយបន្ទាប់មករថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត បានចេញជួយបាញ់ទឹកពន្លត់ដែរ។

សមត្ថកិច្ចបានឲ្យដឹថា រថយន្តខាងលើបានឆេះខ្ទេចផ្នែកខាងមុខអស់នៅសល់តែផ្នែកខាងក្រោយ ៕





0 Reviews:

Post a Comment