Friday, December 4, 2020

លោក ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ដាក់សំខាន់លើផែនការតៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បំរុងម៉ាសចំនួន ១ម៉ឺន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩...


(កំពត)៖
 លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តកំពត ដោយចូលរួមពីជួរថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូប។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត សំដៅពិនិត្យ និងពិភាក្សាលើបណ្តាចំណុច រួមមាន៖

១៖ សេចក្តីព្រាងរបាយការណ៍ប្រចាំខែ វិច្ឆិកា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
២៖ សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (ឆ្នាំ២០២១-២០២៣)។
៣៖ សេចក្តីរាយការណ៍ ស្តីពីលទ្ធផលនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តន៍គម្រោង នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២០។
៤៖ ការងារត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០។
៥៖ ផ្សព្វផ្សាយលិខិតលេខ ០០១ បបជ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីបទបញ្ជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។

ក្នុងកិច្ចប្រជុំនោះ លោក ជាវ តាយ បានផ្តោតយកចិត្តទុកដាក់សំខាន់លើផែនការតៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា (២០១៩-២០២០) ដែលមានការត្រៀមឧបករណ៍ ពិនិត្យកំដៅ សរុបចំនួន៥៧គ្រឿង ការត្រៀមបំរុងម៉ាសចំនួន ១ម៉ឺនម៉ាស ការបាញ់ថ្នាំសំលាប់មេរោគក្នុងបន្ទប់ប្រឡង ក្រុមគ្រូពេទ្យ រថយន្តសង្គ្រោះបន្ទាន់ ផែនការការពារ និងសន្តិសុខការប្រឡង និងប្រកាសផ្សព្វផ្សាយ ដល់ផ្ទះសំណាក់ សណ្ឋាគារ មិនឲ្យឡើងថ្លៃសម្រាប់សិស្សានុសិស្សមកស្នាក់នៅពេលប្រឡង៕

0 Reviews:

Post a Comment