Friday, December 4, 2020

ក្រសួងអប់រំ ផ្អាកការហាត់ប្រាណ លេងកីឡា និងការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី០៧ ដល់ ១២ ខែធ្នូ ដើម្បីប្រើប្រាស់ជាទីតាំងយកសំណាកធ្វើតេស្ត អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»...


(ភ្នំពេញ)៖
 ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការហាត់ប្រាណ លេងកីឡាគ្រប់ប្រភេទ និងការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីឲ្យក្រសួងសុខាភិបាល ប្រើប្រាស់ទីតាំងស្តាតនេះ សម្រាប់ប្រមូលសំណាកធ្វើតេស្តកូវីដ១៩ នៃព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»

ក្រសួងអប់រំបានបញ្ជាក់ថា ការផ្អាកការហាត់ប្រាណ លេងកីឡាគ្រប់ប្រភេទ និងការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក គឺចាប់ពីថ្ងៃទី០៧ ដល់ ១២ ខែធ្នូ ឆ្នាំ២០២០។ ដោយបុគ្គលិកអប់រំ ដែលមានទីតាំងបម្រើការងារ ក្នុងបរិវេណពហុកីឡដ្ឋានជាតិ ត្រូវបន្តធ្វើការតាមអនឡាញ៕

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំទាំងស្រុង៖

0 Reviews:

Post a Comment