Saturday, December 5, 2020

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ ករណីឆក់ទូរស័ព្ទដៃ....


ភ្នំពេញ៖ នគរបាលប៉ុស្តិ៍អូរបែកក្អមបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខផ្ទះសំណាក់បៃតង ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ គង់ ចៅអ៊ូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន) និងម្នាក់ទៀតឈ្មោះម៉េង គេចខ្លួន។

ចំណែកជនរងគ្រោះឈ្មោះ ហ៊ាង អ៊ាងណៃ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់ផ្ទះលេខ១៥៦ ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចប៉ុស្តិ៍បានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពជិះម៉ូតូឆក់យកទូរស័ព្ទដៃម៉ាកអាយហ្វូនផ្លឺសសេវេន១គ្រឿងពីជនរងគ្រោះខាងលើហើយនាំគ្នាគេចខ្លួនតែត្រូវកម្លាំងល្បាតរបស់ប៉ុស្តិ៍ជួយស្ទាក់ឃាត់ខ្លួនបានម្នាក់ហើយម្នាក់ទៀតរត់គេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕



0 Reviews:

Post a Comment