Thursday, December 3, 2020

រថយន្តសង្គ្រោះបុកម៉ូតូសណ្តោងពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ

 

ព្រះសីហនុ៖ នាព្រឹកថ្ងៃទី០៣ខែធ្នូឆ្នាំ២០២០វេលាម៉ោង០៦ និង២០ នាទីនៅចន្លោះគីឡូម៉ែត្រ១២១_១២២ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូក្នុងទិសដៅស្របគ្នាដោយសារតែរថយន្តម៉ាកMAXUSV80 គឺជារថយន្តសង្គ្រោះបន្ទាន់AMBULANCE ពណ៌សរពាក់ស្លាកលេខ រដ្ឋ១២ ២-០៩១១ អ្នក បើកបរមិន ស្គាល់ អត្តសញ្ញាណ បើកបរទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំនុចកើតហេតុខាងលើរថយន្តជ្រុលចង្កូត បុកម៉ូតូរុឺមកពីក្រោយមួយគ្រឿងម៉ាកWAVE ពណ៌ខ្មៅគ្មានស្លាកលេខ បើកបរដោយឈ្មោះ រាម ទូច ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង មុខរបរលក់ផ្កា បណ្តាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តឲ្យមន្ត្រីជំនាញធ្វើការវាស់វែង និងធ្វើការស្រាវជ្រាវរកអ្នកបើកបររថយន្តខាងលើមកដោះស្រាយតាមនីតិវិធីច្បាប់ រីឯសាកសពប្រគល់ជូនក្រុមគ្រួសា រយកទៅធ្វើបុណ្យតាមប្រពៃណី៕









0 Reviews:

Post a Comment