Thursday, December 3, 2020

ក្ដៅៗបុរសវ័យចំណាស់ម្នាក់សម្រេចចងកសម្លាប់ខ្លួនដោយខ្លួនឯងដោយសារមានជំងឺប្រចាំកាយ....

ខេត្តកណ្ដាល: មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅថ្ងៃព្រហស្បតិ៍៣រោចខែមិគសិរឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ខែ ធ្នូឆ្នាំ២០២០ វេលាម៉ោងប្រហែល ០៧:០៣ នាទី ដែលស្ថិតនៅចំណុច :ផ្ទះជនរងគ្រោះស្ថិតនៅភូមិស្រែអំ ពិល២ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ:ឈ្មោះ ថោង នី ភេទប្រុសអាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិឃុំកើតឃុំកើតហេតុ។

វត្ថុតាងចាប់យក:ក្រម៉ា ពណ៍ខៀវក្រឡាការ៉ូ  លាយស្វាយស  ប្រវែង ១.២០ម៉ែត្រ

សមត្ថកិច្ចបានឲ្យដឹងថាតាមការបំភ្លឺ របស់ឈ្មោះ ឡេងឈុំ ភេទស្រី អាយុ៤៨ឆ្នាំ ដែលត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា ប្តីរបស់គាត់ជាមនុស្សមានបញ្ហាប្រសៃប្រសាទ ដោយពេទ្យអោយថ្នាំលេបជារៀងរាល់ថ្ងៃនឹងហាមមិនអោយគាត់ផឹកស្រា តែចាប់តាំងពីដើមខែតុលាឆ្នាំ២០២០មក ជនរងគ្រោះតែងតែផឹកស្រាស្រវឹងពេលមកដល់ផ្ទះរករឿងប្រពន្ធស្ទើតែរាល់ថ្ងៃ លុះដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វេលម៉ោង០៦ នឹង៥០នាទីឈ្មោះសេក រត័្នណា ភេទប្រុសអាយុ២៩ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ នៅភូមិឃុំជាមួយ (ត្រូវជាប្អូនថ្លៃជនរងគ្រោះ)បានមកសួរប្រពន្ធជនរងគ្រោះថា ប្តីបងទៅណាហើយ ពេលនោះប្រពន្ធជនរងគ្រោះបានប្រាប់ថា គាត់សំរាកនៅផ្ទះ បន្ទាប់មកប្អូនថ្លៃជនរងគ្រោះក៏បានដើរសំដៅទៅផ្ទះជន រងគ្រោះ ស្រែកហៅជនរងគ្រោះ តែគ្មានអ្នកឆ្លើយ ក៏បើកទ្វាចូលទៅក្នុងផ្ទះ ស្រាប់តែប្រទះឃើញជនរងគ្រោះចងកនឹងក្រម៉ាសម្លាប់បាត់ទៅហើយ ភ្លាមនោះប្អូនថ្លៃជនរងគ្រោះបានស្រែក ហៅបងប្អូនអោយមកជួយនឹងបានរាយការណ៍ជូនសម្ថកិច្ចក្រោយទទួលបានពត៍មាន នគរបាលប៉ុស្តិ៍ឈើទាល បានចុះដល់កន្លែងកើតហេតុដោយសហការណ៍ជាមួយកម្លាំងជំនាញកោសល្យវិច្ជ័យស្រុកកៀនស្វាយ គ្រូពេទ្យមណ្ឌលសុខភាពឃុំឈើទាល ក្រុមប្រឹក្សាឃុំ មេភូមិ ធ្វើការពិនិត្យលើជនគ្រោះ។

ក្រោយពីក្រុមការងារពិនិត្យរួច ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ចងកសម្លាប់ខ្លួនពិតប្រាកដមែនរឺឯសាកសពសមត្ថកិច្ចត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី។





0 Reviews:

Post a Comment