Sunday, February 21, 2021

ទណ្ឌិត១០០នាក់បន្ថែមទៀតនៅពន្ធនាគារខេត្តកណ្តាល ត្រូវបានផ្ទេរទៅកាន់ពន្ធនាគារត្រពាំងផ្លុងនៃខេត្តត្បូងឃ្មុំ

កណ្តាល៖ ទណ្ឌិតចំនួន ១០០នាក់ ត្រូវបានបញ្ជូនចេញពីពន្ធ នាគារខេត្តកណ្តាលទៅកាន់មណ្ឌលកែប្រែទី៣ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដើម្បីឱ្យពួកគេមានឱកាសទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទា។ ការផ្ទេរនេះបានធ្វើឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ហើយការផ្ទេរទណ្ឌិតនេះ គឺជាលើកទី២ បន្ទាប់ពីលើកទី១ បានធ្វើឡើងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបានបញ្ជូនទណ្ឌិតចំនួន ១០០នាក់ ផង ដែរ ទៅកាន់មណ្ឌលកែប្រែភ្នំក្រវាញ នៃខេត្តពោធិ៍សាត់។


ចំពោះការបញ្ជូនទណ្ឌិតចេញពីពន្ធនាគារខេត្តកណ្តាលទាំងពីរលើកទៅកាន់មណ្ឌលកែប្រែភ្នំក្រវានិងត្រពាំងផ្លុងនោះ ដោយ សារនៅពន្ធនាគារខេត្តកណ្តាល មានទីតាំងតូចចង្អៀត ហើយពិសេសជាងនេះទៀត ចង់ឱ្យអ្នកទោសទាំងនោះមានឱកាសទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទាឡើងវិញ។ ម្យ៉ាងវិញទៀត ដោយសារពន្ធនាគារខេត្តកណ្តាលមិនមែនជាមណ្ឌលកែប្រែនីតិសម្បទា។ 


សូមបញ្ជាក់ថា ការដឹកជញ្ជូននោះផងដែរក៏មានការរៀបចំកម្លាំ ង និងមធ្យោបាយការពារសុវត្តិភាព និងដឹកជញ្ជូនតាមដងផ្លូវយ៉ាងហ្មត់ចត់ផងដែរ៕






0 Reviews:

Post a Comment