Wednesday, February 17, 2021

សង្វៀនជល់មាន់ដ៏ធំ របស់ឈ្មោះ ហ៊ី នៅស្វាយប៉ាក ឫស្សីកែវ កំពុងដំណេីរការលេងយ៉ាងរលូន....


ភ្នំពេញ៖សង្វៀនជល់មាន់ដ៏ធំ របស់ឈ្មោះ ហ៊ី ក្នុងផ្ទះដ៏ធំស្កឹមស្កៃមួយ នៅលេីផ្លូវបេតុង ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កំពុងដំណេីរការលេងយ៉ាងរលូន ។

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បានឲដឹងថា សង្វៀនជល់មាន់ដ៏ធំមួយនេះ មានបង្កប់ល្បែងអាប៉ោង ផងដែរ ដែលការភ្នាក់គ្នា ខ្ទង់រយដុល្លារ រហូតដល់ពាន់ដុល្លារ ឯណោះ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ថ្លែងប្រាប់អង្គភាព រស្មីភ្នំដា ឲដឹងនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា លោកនឹងបញ្ជាកម្លាំងប៉ុស្តិ៍ចុះពិនិត្យមេីលឥឡូវនេះ ៕

0 Reviews:

Post a Comment