Wednesday, February 10, 2021

មន្ត្រី​យោធា​ស័ក្តិ​មួយ​សម្រេច​ធ្វើ​អត្តឃាត​ខ្លួន​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​ព្រោះ​រឿង​មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥ ​ចាប់​រថយន្ត​.....


បន្ទាយ​មាន​ជ័យ ៖ មន្ត្រី​យោធា​ស័ក្តិ​មួយ​សម្រេច​ធ្វើ​អត្តឃាត​ខ្លួន​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​ព្រោះ​រឿង​មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥​ចាប់​រថយន្ត​១​គ្រឿង ដែល​ប្រទះ​ឃើញ នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ប្រឡាយ​ភ្លោះ ប្រមាណ​៣០០​ម៉ែត្រ​ភូមិ​កណ្តាល ឃុំ​សំរោង ស្ក្រ​អូរ​ជ្រៅ ។

ជន​រង​គ្រោះ​ដែល​ធ្វើ​អត្តឃាត​ចង​.​ក​ខាងលើ​មានឈ្មោះ នាង រិ​ទ្ធ​ឆ័​យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​(​មាន​តួនាទី​ជា​មន្ត្រី​យោធា​ការពារ​ព្រំដែន​លេខ​៥០៣​ឈរជើង​ភ្នំ​ក្លែង​ព័​ត៌​) មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ត្រី មានស្រុក​កំណើត​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំ​ប​ល ក្រុង​សិរី​សោភ័ណ​។

យោង​តាម​ផេ​ក​ផ្លូវការ​ឈ្មោះ សេង ធា​រិ​ន ដែលជា ​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន ជា​មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ បាន​បង្ហោះ​រូបភាព​សារ​ថា ៖ តើ​ជា​កំហុស​យោធិន​កងការពារ​ព្រំដែន​គោក​លេខ​៥០៣ ឬ​ជា​កំហុស​គយ​ចល័ត​តំបន់​៥ ។

លោក​អនុសេនីយ៍ត្រី នាង រិ​ទ្ធិ​ឆ័​យ ជា​កំលាំង​យោធិន​កងការពារ​ព្រំដែន​គោក លេខ​៥០៣ ដែល​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ខ្លួន​ត្រូវ​បាន​ប្រទះ​ឃើញ​ចង​.​ក និង​ដើមឈើ​កម្ពស់​ជាង​មួយ ដែល​មាន​ពាក់​ឯកសណ្ឋាន​យោធា ។ ព្រោះតែ​រឿង​មន្ត្រី​គយ និង​រដ្ឋាករ​តំបន់​៥​ប្រចាំ​ខេត្តបន្ទាយមានជ័យ បាន​ចាប់​រថយន្ត​១​គ្រឿង​ពណ៌​ត្រ​អ៊ី ម៉ាក់​វី​ហ្គោ​សេរី ឆ្នាំ​២០១៣ របស់​លោក​អនុសេនីយ៍ត្រី នាង រិ​ទ្ធិ​ឆ័​យ ដែល​ប្រើប្រាស់​ក្នុង​អង្គភាព​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។
នៅ​ពេល​ដែល​រថយន្ត​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ខូច​ខាង​មុខ​មួយ​ចំហៀង​ខាងឆ្វេង ហើយ​យក​អោយ​ជាង​ជួសជុល​បាញ់ថ្នាំ រួច​ហើយ​បាន​ជិះ​គោលបំណង​មក​អង្គភាព​នៅ​ព្រំដែន​វិញ ត្រូវ​មន្ត្រី​គយ និង​រដ្ឋាករ​តំបន់​៥​ចំណុច​ទឹកថ្លា ខេត្តបន្ទាយមានជ័យ​ចាប់​ចូល​ស្នាក់​ការ ។

ក្រោយ​ពេល​ដែល​មន្ត្រី​គយ និង​រដ្ឋាករ​តំបន់​៥​ឃាត់​ហើយ តំណាង​អង្គភាព​បាន​យក​ឯកសារ​រថយន្ត​មាន​ស្លាក់​លេខ​ខេមរភូមិន្ទ​07 2-8964 និង​ប័ណ្ណ​សំគាល់​រថយន្ត និង​បង់ពន្ធ​ឆ្នាំ​២០១៩​នៅ​ដោះស្រាយ​មិន​ចេញ ។ ហើយ​ទាំង​ពោល​ពាក្យ​ថា រថយន្ត​ទិញ​លុយ​ខ្លួនឯង ហើយ​បម្រើ​អង្គភាព​ដឹក​កងកម្លាំង​ត្រូវ​មន្ត្រី​គយ និង​រដ្ឋាករ​តំបន់​៥​ចាប់​ទៀត​ដូច​ជា អយុត្តិធម៌​ពេក​សម្រាប់​អ្នក​ទន់ខ្សោយ និង​ឋានៈ​តូច​ទាប ទើប​ព្រឹក​ឡើង​ត្រូវ​បាន​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​ទាំង​ឯ​សណ្ឋាន​យោធា ។

លោក​បាន​សរសេរ​បញ្ជាក់​ថា ៖ ខ្ញុំ​គិត​ថា ការ​ប្រមូល​ពន្ធ​ជា​រឿង​ចាំបាច់​ណាស់ ដែល​គួរ​លើកទឹកចិត្ត​ដល់​មន្ត្រី​គយ ដើម្បី​ធានា​ប្រាក់​ចំណូល​ជាតិ តែ​ក្នុង​ករណី​នេះ​លោក​គយ​ប្រើ​ដៃ​ក្តៅ​ពេក​ទេ​ដឹង រថយន្ត​នេះ​ចាស់​ពេក​ហើយ ។ មិន​គួរ​ដុត​អោយ​ខ្លោច​រោល​អោយ​ឆៅ​ទេ រថយន្ត​ចាស់​នេះ​បំរើ​អង្គភាព​មិន​តិច​ទេ ខ្ញុំ​ពិតជា​អាណិត​ដល់​គ្រួសារ​រង​គ្រោះ​ណាស់ ហើយ​សោកស្តាយ​យោធិន ដែល​មាន​សមត្ថភាព​ដែរ ក៏​មិន​លើកទឹកចិត្ត​អោយ​កងកម្លាំង​ប្រើ​រថយន្ត​អត់​ពន្ធ​ដែរ លោក​មេ​គយ​ចល័ត​តំបន់​៥ លោក​ធ្លាប់​មាន​បញ្ហា​អី​ខ្លះ​ខ្លួន​លោក​ផ្ទាល់​ដឹង​ហើយ​អគុណ ៕

0 Reviews:

Post a Comment